មន្ត្រីបរិស្ថានស្នាក់ការរងត្រពាំងដៃខ្លានៃដែនជម្រកសត្វ ព្រៃកែវសីមា ទទួលលុយ១លានរៀល អនុញ្ញាតឱ្យឈ្មួញចូលអារឈើក្នុងដែនរបស់ខ្លួន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មន្ត្រីបរិស្ថានស្នាក់ការរងត្រពាំងដៃខ្លានៃដែនជម្រកសត្វ ព្រៃកែវសីមា ទទួលលុយ១លានរៀល អនុញ្ញាតឱ្យឈ្មួញចូលអារឈើក្នុងដែនរបស់ខ្លួន


ខេត្តមណ្ឌលគីរី÷ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកឆេង សុធាប្រធានស្នាក់ការរងត្រពាំងដៃខ្លានៃដែនជម្រកសត្វព្រៃកែវសីមា បានទទួលយកប្រាក់១លានរៀលជាថ្នូរ និងការអនុញ្ញាតឲ្យឈ្មួញចូលអាឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រីឯមន្ត្រីមានសមត្ថកិច្ចស្ថាប័នប្រដាប់អាវុធមួយផ្សេងទៀតដែលឈរជើងជាមួយគ្នានៅក្នុងស្នាក់ការរងត្រពាំងដៃខ្លានេះដែរ ក៏បានទទួលយកប្រាក់១លានរៀលផងដែរ ក្នុងសំណុំរឿងតែមួយនេះ។ ក្នុងនាមជាភ្នែកច្រមុះឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងជាសេនា ធិការនៃរាជរដ្ឋាភិបាលផងនោះតើពួកគាត់កំពុងធ្វើអ្វី?និងដើម្បីអ្វី?


ប្រភពព័ត៌មានរាយការណ៍ថា ពួកឈ្មួញបានស្នើសុំការឯកភាពពីប្រធានស្នាក់ការរងត្រពាំងដៃខ្លា ដែលឋិតនៅក្រោមការគ្រប់គ្រង របស់ការិយាល័យដែនជម្រកសត្វ ព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងសមត្ថ កិច្ចប្រដាប់អាវុធជាដៃគូរ នៅក្នុងស្នាក់ការរង ជាមួយគ្នាដើម្បីពួកគេចូលទៅអាឈើ នៅក្នុងតំបន់ការពារក្រោមកិច្ចគ្រប់គ្រងរបស់ស្នាក់ការរងត្រពាំងដៃខ្លា។ការទាក់ទង សម្របសម្រួលបានសម្រេចព្រមព្រៀងទឹកប្រាក់សម្រាប់ប្រធានស្នាក់ការរងលោក ឆេង សុធា ចំនួន១ លានរៀល និងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធកងរាជអាវុធហត្ថលោកចេង ឈុន ចំនួន១ លានរៀល។ ទឹកប្រាក់ត្រូវបានទូរទាត់តាមក្រដាសវីងដែលមានលេខទូរសព្ទជាសម្គាល់ និងផ្ញើតាមសារលេខទូរសព្ទ។

លោក ឆេង សុធា ប្រធានស្នាក់ការរងត្រពាំងដៃខ្លា ត្រូវបានឈ្មួញវេរលុយតាមរយៈសារនៃលេខទូរសព្ទចំនួន ១លានរៀលដោយវេរតាមរយៈធនាគារវីង ។ ដូចគ្នានេះដែរលោកចេង ឈុន ហៅកេត សាវុធ ទទួលបានប្រាក់ចំនួន១លានរៀល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ តាមរយៈវីងដូចគ្នា។ អស់លោកជាប្រធានស្នាក់ការរងត្រពាំងដៃខ្លា,ទាំងខាងបរិស្ថានក៏ដូចជាកងរាជអាវុធហត្ថសុទ្ធតែទទួលបានលាភសក្ការៈពីឈ្មួញ ក្នុងការបិទភ្នែកឲ្យមានបទល្មើសអាឈើ។ នោះគឺគ្រាន់តែការអនុញ្ញាតឲ្យឈ្មួញយកម៉ាស៊ីនអាឈើចូលទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះគឺបានលុយម្នាក់១លានរៀល។

រឿងរ៉ាវពុករលួយដែលពួកគេ(មន្ត្រីបរិស្ថាន)មិនញញើត បើទោះបីជាក្រសួងបរិស្ថានកំពុងរឹតបន្តឹង បង្ក្រាបបទ ល្មើសយ៉ាងណា ក៏ដោយនោះ វាជាបញ្ហាមួយបង្ហាញឲ្យឃើញថា មេដឹកនាំថ្នាក់ខេត្តរបស់ពួកគេមានកម្សោយខាងការដឹកនាំ ឬមួយឃុបឃិតក្នុងផលប្រយោជន៍ណា មួយជា មួយមន្ត្រីក្រោមបង្គាប់។ បើតាមប្រភព នេះជាការឃុបឃិតគ្នារវាងពួកមន្ត្រីប្រធានស្នាក់ការឬស្នាក់ការរងជាមួយលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃផ្ទាល់តែម្ដង។ គេមិនដឹងថា តើរឿងនេះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកឆៅ ប៊ុនធឿន បានទទួលជ្រាបឬមិនដឹងទេ? ដូចដែលលោកធ្លាប់ឆ្លើយនាគ្រាកន្លង មកនោះឬយ៉ាងណាឡើយ៕



No comments:

Post a Comment

Pages