សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ល្បែងស៊ីសងអនឡាញនៅស្រុកស្អាងដំណើរការទៅបានដោយរលូន គ្មានសមត្ថកិច្ចណាឈឺក្បាលទេ

ដោយ :www.phally-news.com


ខេត្តកណ្ដាល÷ ប្រជាពលរដ្ឋនៅស្រុកស្អាងនិយាយថាសព្វថ្ងៃនេះល្បែងអនឡាញស៊ីសងច្រើនប្រភេទ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង។ ភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាព។ ល្បែងអនឡាញទាំងនោះមានដូចជាឆ្នោតឡូតូឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកស្អាង ខេត្តកណ្ដាល។ ល្បែងស៊ី សងអនឡាញទាំង នោះបើកដំណើរការតាំងពីព្រលឹម ដោយទទួលបានអតិថិជនជាច្រើនក្នុង១ថ្ងៃៗ។ ទីតាំង ខ្លះក៏មានល្បែងបុកប៊ីយែរនៅជាមួយនោះ បង្កឲ្យមានភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងៗ ឬយុវជន នៅចំពេលដែលប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាពក្មេងអាណាធិបតេយ្យទាំងនោះ។

ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជានៅ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង,ផ្លូវ បំបែកឃុំទឹកវិល,ភូមិរកាលើឃុំខ្ពប...ជាដើម។ នៅបណ្ដាទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។

ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើព្រួយ បារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដែលជាជនស្លូតត្រង់។ អាជ្ញាធរហាក់ដូចជានៅជ្រុងម្ខាងនៃបញ្ហាពាក់ព័ន្ធនិងសន្តិសុខសង្គមនេះ។

ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅតាមភូមិនានាក្នុងភូមិសាស្ត្រស្រុកស្អាងខេត្តកណ្តាលយ៉ាងពពាក់ពពូន។ នៅទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើង ចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។ 

លោកអធិការនគរបាលស្រុកស្អាងលោករស់ ចន្ថា ត្រូវប្រជាពលរដ្ឋមើលឃើញថា ស្ទើរតែមិនមានចំណាត់ការទាល់តែសោះ ចំពោះក្រុមក្មេងយុវជនស្ទាវៗចូលលេងបុកប៊ីយែរបង្កភាពអាណាធិបតេយ្យ ឬក៏លេងល្បែងស៊ី សងទាំងនោះ។ ភាពស្ងៀមស្ងាត់របស់លោកអធិការស្រុកស្អាងចំពោះទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ ធ្វើ ឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា លោកមានជាប់ជំពាក់និងផលប្រយោជន៍ណាមួយពីពួកថៅកែម្ចាស់ល្បែងអ៊ីនធឺណិតទាំងនោះ។ ដូច្នេះប្រជាពលរដ្ឋស្នើឲ្យលោកស្នងការនគរបាលខេត្តកណ្ដាលមានវិធានការ ប្រកប ដោយប្រសិទ្ធភាពចំពោះល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងមូលដ្ឋានស្រុកស្អាងនោះផង។






No comments