ឯកឧត្តម ចាយ បូរិន ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ” ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឯកឧត្តម ចាយ បូរិន ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ” ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

 


នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា នាទីស្តីការក្រសួង ។

កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពិភាក្សាពីសំណាក់ ៖ ឯកឧត្តម យូរ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី , ឯកឧត្តម លោកជំទាវ អនុគណៈកម្មការរៀបចំព្រះរាជពិធីតំណាងមកពីបណ្តាក្រសួង-ស្ថាប័ននានា , សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះប្រធានលេខាធិការដ្ឋគណៈសង្ឃនាយក, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក , ព្រះមន្រ្តីសង្ឃនៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ ថាកិច្ចប្រជុំតៀមរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា នាឱកាសនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងទៅតាមផែនការងារដែលក្រសួង-ស្ថាប័នចាត់ចែង ទាំងផ្នែកពិធីសាសនា សន្តិសុខសណ្តាប់ធ្នាប់ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចង្ហាន់ សម្រាប់ពិធីព្រះរាជពិធីសង្ឃទាន ថ្វាយព្រះពរចម្រើនព្រះជន្ម សម្ដេចព្រះមហាសុមេធាធិបតី ឲ្យស័កសមទៅនិងព្រះកិត្តិយស ព្រះគុណបំណាច់ និងព្រះមហាករុណាទិគុណ ដែលស្ទើរតែពេញមួយព្រះជន្មវស្សារបស់ព្រះអង្គបានលះបង់ក្នុងវិស័យព្រះពុទ្ធសាសនា ចាត់តាំងពិក្រោយសម័យខ្មែរក្រហមដួលរលំ ព្រះអង្គបានចូលបួសក្នុងសាសនាព្រះពុទ្ធជាថ្មី នៅឆ្នាំ១៩៧៩ ក្នុង ព្រះជន្ម៥៦ឆ្នាំ ដោយកាលនោះមានព្រះសង្ឃតែ ៧អង្គប៉ុណ្ណោះ ចូលបួសជាថ្មីដំបូងគេ ដើម្បីទ្រទ្រង់ និងស្ដារព្រះពុទ្ធសាសនាកម្ពុជាឡើងវិញ។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ដែលនឹងប្រារព្ធឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ខាមុខ នាសាលាធម្មសភា វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ៕

No comments:

Post a Comment

Pages