ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន (SOM) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗរួមមាន ការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងដៃគូក្រៅអាស៊ាន និងបញ្ហាផ្សេងៗដែលជាប្រយោជន៍ និងកង្វល់រួម។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៤។ ដោយ៖ កន ចំណាន
No comments:
Post a Comment