សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អាជ្ញាធរក្រុងអរិយក្សត្របិទភ្នែកឱ្យឈ្មួញកាយផ្លូវសាធារណៈរបស់រដ្ឋដើម្បីឲ្យឈ្មួញបូមខ្សាច់

ដោយ :www.phally-news.com


ខេត្តកណ្ដាល÷ ប្រជាពលរដ្ឋរស់នៅតំបន់ភូមិបារាជសង្កាត់ស្វាយជ្រុំក្រុងអរិយក្សត្របានឲ្យដឹងថា អាជ្ញាធរបានបិទភ្នែកអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មួញឯកជនកាយផ្តាច់ផ្លូវដាក់ទុយោដើម្បីបូមខ្សាច់លុបបឹងមួយនៅភូមិបារាជសង្កាត់ស្វាយជ្រុំ។ ការជីកផ្លូវដាក់ទុយោបានបង្កឲ្យមានការលំបាកសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប៉ុន្តែអស់លោកអាជ្ញាធរក្រុងអរិយក្សត្រអះអាងថា តំបន់នោះ មិនមានប្រជាពលរដ្ឋធ្វើដំណើរមមាញឹកនោះឡើយ។


ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយជ្រុំបានឲ្យដឹងថា ដើម្បីតែផលប្រយោជន៍ក្រុមហ៊ុនឯកជនអាជ្ញាធររដ្ឋបាលក្រុងអរិក្សត្រឃុបឃិតកាយផ្ដាច់ផ្លូវសាធារណៈរបស់រដ្ឋដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ ប្រការនេះ ប្រជា ពលរដ្ឋមិនដឹងថា តើជាការឃុបឃិតនៅថ្នាក់រដ្ឋបាលក្រុងអរិយក្សត្រឬក៏ដល់រដ្ឋបាលខេត្តកណ្ដាល យ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋចង់និយាយ គឺផល ប្រយោជន៍របស់ប្រជាពលរដ្ឋ មិនត្រូវបានអាជ្ញាធរគិតគូរយកចិត្តទុកដាក់នោះឡើយ។ ផ្ទុយទៅវិញដើម្បីតែផល ប្រយោជន៍របស់ពួកឈ្មួញឯកជន ត្រូវបានមន្ត្រីថ្នាក់ ដឹកនាំរដ្ឋបាលក្រុងយកចិត្តទុកដាក់ជាពន់ពេក។

គូរបញ្ជាក់ថាដីបឹងបារាជ ឋិតនៅក្នុងសង្កាត់ស្វាយជ្រុំកំពុងរងការបូមខ្សាច់ចាក់លុបជារៀងរាល់ថ្ងៃ។ ឥឡូវនេះឈ្មួញកំពុងជីកបំផ្លាញ ផ្លូវសាធារណៈរបស់រដ្ឋនៅក្នុងសហគមន៍ដើម្បីដាក់ទុយោបូមខ្សាច់លុបបឹងបារាជនោះទៀត។ មន្ត្រីរដ្ឋបាលក្រុងអរិយក្សត្របានអះអាងថា
ផ្លូវមួយនេះមិនមានសារៈសំខាន់ ដល់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ស្វាយជ្រុំប៉ុន្មានទេ ពោលគឺភាគច្រើនជាផ្ទះអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនោះ និងបានបញ្ជាក់បន្ថែមថាទីតាំងនោះមិនមែនជាអូរទេ គឺដីដែលគេមានប័ណ្ណរឹង។ យ៉ាងណាក៏ដោយគេទទួលស្គាល់ថាការជីកផ្លូវដើម្បីដាក់ទុយោនោះគឺបានសុំច្បាប់ពីរដ្ឋបាលខេត្តកណ្ដាលហើយដែរ។ តែយ៉ាងណាក៏ដោយ គេមិន ឃើញលិខិតស្នាមផ្លូវការណាមួយចេញដោយរដ្ឋបាលខេត្តកណ្ដាលនោះទេ។

ប្រជាពលរដ្ឋរិះគន់រដ្ឋបាលក្រុងអរិយក្សត្រ ដែលគប់គិតជាមួយពួកឈ្មួញអ្នកមានលុយ លុបបឹងបារាជហើយជីកផ្លូវដាក់ទុយោបបូមខ្សាច់នោះទៀត។ ពលរដ្ឋលើក ឡើងថា ដើម្បីតែប្រយោជន៍របស់ក្រុមហ៊ុន អាជ្ញាធរសុខចិត្តកាយផ្ដាច់ផ្លូវរបស់រដ្ឋធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។ មិនដឹងថា តើមានច្បាប់អនុញ្ញាតឬក៏យ៉ាងណា ? ជាក់ស្ដែងពេលនេះគេកំពុងឃើញសាឡង់បូមខ្សាច់ធ្វើសកម្មភាពបូមខ្សាច់ដើម្បីលុបបឹងបារាជស្ថិតនៅក្នុងសង្កាត់ស្វាយជ្រុំក្រុងអារីយក្សត្រ ដំណើរការយ៉ាងគគ្រឹកគគ្រេង៕
មានវីដេអូ





No comments