សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ល្បែងស៊ីសងអនឡាញនៅស្រុកអូរជុំដំណើរការទៅបានដោយរលូន គ្មានសមត្ថកិច្ចណាឈឺក្បាលទេ

ដោយ :www.phally-news.com


ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនៅស្រុកអូរជុំនិយាយថា សព្វថ្ងៃនេះល្បែងអនឡាញស៊ីសងច្រើនប្រភេទ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង។ ភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាព។  ល្បែងអនឡាញទាំងនោះមានដូចជាឆ្នោតឡូតូឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកអូរជុំ ខេត្តរតនគិរី។ ល្បែងស៊ី សងអនឡាញទាំង នោះបើកដំណើរការតាំងពីព្រលឹម ដោយទទួលបានអតិថិជនជាច្រើនក្នុង១ថ្ងៃៗ។ ទីតាំង ខ្លះក៏មានល្បែងបុកប៊ីយែរនៅជាមួយនោះ បង្កឲ្យមានភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងៗ ឬយុវជន នៅចំពេលដែលប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាពក្មេងអាណាធិបតេយ្យទាំងនោះ។


ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ ពលរដ្ឋមួយចំនួនធំ គេចពីការប្រកបរបររកស៊ីក៏ដូចជាធ្វើដំណាំដាំដុះ នាំគ្នាមកលេងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតដូចជានៅ ភូមិហារងជង ឃុំអូរជុំ ...ជាដើម។ នៅបណ្ដាទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។

ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាត្រូវ រ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសអស់លោកមេប៉ុស្តិ៍នានា ក៏ដូចជាលោកអធិការនគរបាលស្រុកអូរជុំ តែម្ដង។ ជារឿយៗគេឃើញក្រុមអ្នកលេងល្បែងទាំងនោះឈ្លោះទាស់ ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍នានាក្នុងស្រុកអូរជុំ ចុះទៅបង្ក្រាបពួកទាំងនោះទេ។ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើព្រួយ បារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដែលជាជនស្លូតត្រង់។ អាជ្ញាធរហាក់ដូចជានៅជ្រុងម្ខាងនៃបញ្ហាពាក់ព័ន្ធនិងសន្តិសុខសង្គមនេះ។

ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅតាមភូមិនានាក្នុងភូមិសាស្ត្រស្រុកអូរជុំ ខេត្តរតនគិរី យ៉ាងពពាក់ពពូន៕




No comments