ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ដោយដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែង ស៊ីសងនេះតើ”លោក នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មកពីមិនដឹងឬ ទើបមិនបង្ក្រាប? រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមានចេតនាអនុវត្តផ្ទុយពីយន្តការ អនុវត្ត គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ តើលោកអធិការនគរបាលខណ្ឌទួលគោកដឹងដែរឬទេ?
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងខាង លើនេះ សំនូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោកនិងលោកសុខ ហេង អធិការនគរបាលខណ្ឌ ទួលគោកគួរមានវិធានការចំពោះទីតាំងនេះផង។ ការ ដែលនគរបាលនិងលោកអភិបាលខណ្ឌទួលគោកមិនចាត់វិធានការធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ៕
No comments:
Post a Comment