សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ប្រជាពលរដ្ឋមានការរអ៊ូពីមាត់មួយទៅមាត់មួយថាមិនទាន់ចប់កុងត្រាផងផ្លូវខ្ទេចខ្ទីទៅហើយ។

ដោយ :www.phally-news.com

 


ឧត្តរមានជ័យ:  ប្រជាពលរដ្ឋមានការរអ៊ូរទាំ ពីមាត់មួយ ទៅមាត់មួយ  តៗគ្នា ពីការសាងសង់ផ្លូវបេតុង នៅក្នុងភូមិឃុំរបស់គាត់ ដែលធ្វើមិនទាន់បានប៉ុន្មានខែផង ត្រូវបានខូចខាត់ ពុកផុយ ប្រេះស្រាំ ស្ទើគ្រប់កន្លែង. យើងឃើញពីមុខផ្លូវបេតុង  ដែលដាក់ ឈ្មោះ ក្រុមហ៊ុន  ឯក គង់ ដែលជាម្ចាស់សាងសង់សំណង់ផ្លូវបេតុង  គឺជាក្រុមហ៊ុន ដែលដេញថ្លៃ ឬចរចារបានគំរោងមក ដល់ទៅ បី គំរោង  គឺ. នៅស្រុកបន្ទាយ អំពិល មានពីរ ឃុំ.  ។ គឺឃុំ គោកមន  មានចំងាយ ប្រវែង ១២៥១ ម៉ែត្រ  ចំនួន ទឹកប្រាក់ ៣៦៣. ៣៥៧ .៤០០ រៀល  ឃុំ គោកខ្ពស់. មានចំងាយប្រវែង ៨៤៧ម៉ែត្រ ទឹកប្រាក់២៥២ .១៦៥.០០០ រៀល។ក្រុងសំរោង មាន សង្កាត់ កូនគ្រៀល. មានចំងាយប្រវែង ៥៦៨ម៉ែត្រ ទឹកប្រាក់ ២៦៩.៨០០.០០០រៀល   ។ បើសរុបទាំងអស់ ក្រុមហ៊ុន ឯក គង់ ទទួលគំរោង បាន ចំងាយ២៦៦៦ ម៉ែត្រ និងទឹកប្រាក់ សរុប ៨៨៥លាន៣សែន២មុឺន២ពាន់៤០០ រៀល    ដោយគំរោងទាំងបីនេះ  បន្ទាប់ពីបានសាងសង់រួច ត្រូវបានកណះកម្មការឃុំ និងគណះកម្មការ ការងារបច្ចេកទេសជំនាញ ខេត្តបានចុះពិនិត្យចោះធ្វើតេស្ត រកលទ្ធផល ប៉ុន្តែ លទ្ធផលមិនបានទទួលយកទេ  ដោយសារការសាងសង់របស់ក្រុមហ៊ុន ឯក គង់ ធ្វើមិនបានតាម បទដ្ឋានស្តង់ដា បច្ចេកទេស និងតាមលក្ខ័ណ កិច្ចសន្យាឡើយ     ទោៈជាយ៉ាងណាក៍ដោយ យើងឃើញមានភាពមិនប្រក្រតីមួយ ដែលជាអាថ៍កំបាំង នឹកមិនឃើញ  គឺក្រោយពីការធ្វើតេស្ត រួចមកឃើញថា មិនយកជាផ្លូវការ ទេ ហេតុអ្វីបានជា មានការព្រមព្រៀងទទួល  បើកប្រាក់៩០%ដែលប្រាក់បើកលើកទី២នៃគំរោងអោយទៅម្ចាស់ក្រុមហ៊ុន ទាំងដែលដឹងថា ការសាងសង់ ផ្លូវនេះមិនត្រូវស្តង់ដា   ។ បើតាមការបំភ្លឺរបស់លោកមេឃុំ  គោក ខ្ពស់ តាមទូរស័ព្ទ  លោកបានមានប្រសាសថា ពាក់ព័ន្ធជុំវិញគំរោងសាងសង់នេះដែរ រូបលោក និងគណះកម្មការ ក្រោយពីបានធ្វើតេស្តក្រមការងារខេត្តរួចមក ការសម្រេចគឺមានតែជុំនាញ និងបច្ចេកទេសទេដែលដឹងថាផ្លូវមានគុណភាពឬអត់គុណភាពនោះ  តាមការជាក់ស្តែង គឺឃុំមិនទទួលយកផ្លូវដែលខូចខាតនោះទេ.  ប៉ុន្តែខាងក្រុមហ៊ុន សន្យាថានិងមកជួសជុលនេះ វិញ តែមិនដឹងថា ជួសជុលដោយរបៀបណាទេ  ។ ម៉្យាងវិញទៀត ក្នុងនាមខ្ញុំជាមេឃុំពិតមែន តែការសម្រេចក្នុងការចេញ សែកលុយ បើកអោយក្រុមហ៊ុននោះ គាត់មិនអាចសម្រេចតែម្នាក់ឯងបាន ទេ  បើមិនមានការសម្របសម្រួល ថ្នាក់លើ ។

ឯចំណែក សង្កាត់ កូនគ្រៀលវិញ   ក្រោយពីមានមានការចុះធ្វើតេស្ត ទៅលើគំរោង  ឃើញថា មិនត្រឹមត្រូវ  មិនអាចទទួលយកជាការបាននោះ  ទើបមានហៅប្រជុំគណះកម្មការភ្លាមៗ ដើម្បីវិនិច្ឆ័យ គំរោង អោយទាន់ហេតុការណ៍  លោក លឿង ណុច ចៅសង្កាត់កូនគ្រៀល បានមានប្រសាសថា ក្រុមហ៊ុន ឯក គង់ ធ្លាប់បានប្រគល់គំរោង សុំការបើកប្រាក់ ទៅតាមគំរោងនិងកិច្ចសន្យាក្តី ប៉ុន្តែក្រោមការវាយតម្លៃមិនទទួលយក ជាផ្លូវការ គឺស្ថិតក្នុងការពិចារណា របស់គណះកម្មកា  និងក្រុមការងារ ថ្នាក់ខេត្ត  ទើបលោកមេឃុំមិនចុះហត្ថលេខាទទួលគំរោង និងមិនចេញសែក បើកប្រាក់អោយក្រុមហ៊ុនឡើយ ។  ជុំវិញហេតុការណ៍ នេះដែរ ក្រុមការងារអ្នកយកពត៍មាន យើងសុំការបំភ្លឺ ទៅលោក  ឃឹត សាម៉ាក់  នាយកទីចាត់ការ ផែនការវិនិយោគ ខេត្តឧត្តរមានជ័យ   តាមទួរស័ព្ទ នៅវេលាល ម៉ោង ៨.៣២នាទី  ០៦.០៥.២០៣៤. តែលោកមិនបានទទួល ទូរស័ព្ទឡើយ  ។








No comments