ភាពមិនប្រក្រតី នៃការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤នៅសាលាឃុំរលាំងចក ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ បាននិងកំពុងឃុបឃិតគ្នា រវាងអ្នក ទទួលការនិងអ្នកទទួលការមួយចំនួនរីករាយ នឹងការកើបលុយនិងកេងចំណេញលើថវិកាជាតិ ខណៈដែលក្រុមអ្នកទទួលការទាំងនោះ ឃុបឃិតស៊ុំគ្រលុំគ្នា យកថវិកាជាតិហែកចែកគ្នាស៊ីយ៉ាងរំភើយ។
នៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤នេះ មហាជនមើលឃើញថា គម្រោងចរចាបោះលុយទឹកតែ និង តម្លៃខ្លួនរបស់ក្រុមហ៊ុនផ្សេងៗបន្ថែមទៀតដើម្បីជាថ្នូនិងការមិនឲ្យចូលប្រកួតប្រជែងដាក់ដេញថ្លៃ ក្រោយចរចាបោះលុយត្រូវរូវគ្នាអស់ហើយ អ្នកទទួលការឈ្មោះយិន ចាន់សម្ផស្សក្រុមហ៊ុន( សំណង់ចាន់សម្ផស្ស )បានឱ្យអ្នក ទទួលការផ្សេងៗ ចេញទៅខាងក្រៅសាលា ឃុំទាំងអស់ នៅតែបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីចាត់ការតាមរបៀបពុករលួយ ប្រាប់គ្នាអំពីតម្លៃដាក់ ដេញថ្លៃ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៦ម៉ែត្រទទឹង៦ម៉ែត្រ កម្រាស់១៥០ម៉ម៉និងស្លាកសញ្ញាគម្រោង២កន្លែងមានតម្លៃប៉ាន់ស្មាន ២៧៥. ៦៣៦,៥០០៛ ហើយក្រុមហ៊ុន(សំណង់ចាន់សម្ផស្ស) បានដាក់ដេញថ្លៃក្នុងតម្លៃ ២១៥.១៦៨.០០០រៀលតែទៀបបំផុត ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានក្រុម ហ៊ុនចំនួន៥ទៀតនោះគ្រាន់តែជួយដាក់ប៊ីតបង្គ្រប់និតិវិធីតែប៉ុណ្ណោះ។
បើប្រៀបធៀបដេញការដេញថ្លៃនៅសាលាឃុំសែនដីកាលពីរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤ បានបើកសំណើរដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវមេតុងអាមេប្រវែង៣៦០ម៉ែត្រ ទទឹង៦ម៉ កម្រាស់១៥មមនិងស្លាកសញ្ញាគម្រោងមួយកន្លែងមានតម្លៃប៉ាន់ស្មាន២៩៨. ០០៧.៧០០៛ ដេញចុះនៅសល់តែ៨៦លានតែប៉ុណ្ណោះ បើប្រៀបធៀបគម្រោងចរចារបោះលុយទឹកតែនៅសាលាឃុំរលាំងចកខាងលើនិងសាលាឃុំសែនដី ដេញថ្លៃមានកម្លាភាពយុត្តិធម៌ត្រឹមត្រូវ តម្លៃខុសគ្នាដូចមេឃនិងដី។
អ្វីដែលហួសចិត្តនោះក្រុមហ៊ុនខាងលើបានដើរចរចាលលុយទឹកតែនៅមុខសាលាឃុំមុខមន្ត្រីជំនាញ តែមិនមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើនេះជជាការឃុបឃិតនិងស៊ុំគ្រលំគ្នារវាងអ្នកទទួល ការនិងអ្នកទទួលការ ប្រព្រឹត្តអំពើពុករលួយដែលធ្វើឲ្យមានការខាតបង់ថវិកា របស់ជាតិរាប់សិបលានរៀល ។
មហាជនបាននិយាយថា ÷បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តទេនោះ មិនដឹងជាថវិការជាតិរាប់រយ,រាប់ពាន់លានរៀល ត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នាដោយក្រុមអ្នកទទួលការខាងលើនោះព្រោះរឿងដដែលៗនេះនៅតែបន្តកើតមានជារៀងរាល់ឆ្នាំ។
ប្រជាពលរដ្ឋសូមសំណូមពរស្នើសុំដល់លផមជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយស្រាវជ្រាវនិងស៊ើបអង្កេត រឿងពុករលួយក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នៅសាលារលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺនេះផង បើមិនដូច្នេះទេថវិកាជាតិរាប់រយពាន់លានរៀល ត្រូវបានបាត់ បង់ដោយសារពួកក្រុមហ៊ុនអ្នកទទួលការមួយចំនួនខាងលើនេះជាក់់ជាមិនខាននិងសុំឲ្យមានការដាក់ដេញ ថ្លៃឡើងវិញដើម្បីឲ្យមានកម្លាភាពនិងយុត្តិធម៌ក្នុងការដេញថ្លៃ៕
No comments:
Post a Comment