កំពង់ចាម/នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយពីបំពេញការងារក្នុងអង្គភាពចប់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកអំណោយផ្ទាល់ខ្លួន ឧបត្ថម្ភដល់កងកម្លាំងតាមបណ្ដាការិយាល័យជំនាញទាំង32 ដោយក្នុងមួយការិយាល័យទទួលបាន ថវិកាចំនួន10មុឺនរៀល និងភេសជ្ជៈចំនួន៦កេស សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។
សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តែងតែគិតគូរយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ការលំបាក និងការខ្វះខាត របស់កងកម្លាំង ហើយឧត្តមសេនីយ៌ទោ តែងតែបានឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាបន្ដបន្ទាប់ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីជាការសម្រួលបន្ទុកមួយចំនួន ផងដែរ ។
សូមជម្រាបបន្ថែមផងដែរថា ថវិកាដែលលោកឧត្តមសេនីយ៌ទោ ហេង វុទ្ធី បានឧបត្ថម្ភ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សរុបចំនួន 9,600,000រៀល ៕
No comments:
Post a Comment