សូម លោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវ មេត្តាជួយពិនិត្យមើល សំណង់ចិញ្ជឹមត្រជៀកកាំអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកបបុរីជលសា - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សូម លោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវ មេត្តាជួយពិនិត្យមើល សំណង់ចិញ្ជឹមត្រជៀកកាំអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកបបុរីជលសា


ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះមានប្រភពច្បាស់ការពីប្រជាំពលរដ្ឋរស់នៅស្រុកបុរីជលសាបានអោយកោះសន្តិភាពដឹងថាសំណង់ផ្ទះត្រជៀកកាំមិនក្រោម៨កន្លែងនោះទេដែរសាងសង់រួចរាល់ជាស្ថាពរហើយប៉ុន្តែនៅមិនទាន់ច្បាប់អនុញ្ញាតិត្រឹមត្រូវនៅឡើយ។បើយោងតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសាបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះបានអោយដឹងថារាល់កាសាងសង់ដ៏ស្កឹមស្កៃដូចជាផ្ទះត្រជៀកកាំនេះជាត្រូវដាក់ពក្យស្នើសុំច្បាប់ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្តហើយម្ចាស់សំណង់ត្រូវតែយកលិខិតអនុញ្ញាតិសាងសង់មកបង្ហាញដល់អាជ្ញាធរមូលដ្ឋានវិញទើបអាចដំណើរការសាងសង់ទៅបាន(ក្រុមមន្រ្តីលួចខ្សឹបថាសង្ស័យរឿង៣០០០ដល់៥០០០ដុល្លារមែនហើយបានជាគ្មានលិខិតអនុញ្ញាតិសាងសង់)។

ពាក់ពន្ធ័ករណីខាងលើលោកធុយ តឹមមេឃុំគោកពោធ៏ស្រុកបុរីជលសាបានអោយកោះសន្តិភាពដឹងថានៅមូលដ្ឋានរបស់គាត់មានសំណង់ផ្ទះត្រជៀកកាំធំៗ៤បន្លែងលោកមិនដែរឃើញម្ចាស់ទេតែមានអ្នកយកឯកសាមកអោយលោកសញ្ញ៉េលើពាក្យស្នើសុំលោកក៏សញ្ញ៉េអោយដើម្បីអោយអ្នកស្នើសុំបន្តឡើងទៅថ្នាក់លើទៀត។លោកមេឃុំបានញ្ជាក់ទៀតថាក្រោយលោកសញ្ញ៉េរួចរាល់ហើយលោកមិនដែលបានឃើញឬបានទទួលលិខិតអនុញ្ញាត់ពីថ្នាក់លើយកមកអោយលោកមើលនោះទេគឺឃើញតែគេមកសាងសង់រហូតរួចរាល់ជាស្ថាពរលោកមេឃុំបញ្ជាក់ថាតាមច្បាប់គឺត្រូវតែមានលិខិតគិយុទធ្លាក់ពីថ្នាក់លើអោយមកមូលដ្ឋានត្រួតពិនិត្យទើបត្រឹមត្រូវលោកមេឃុំបញ្ជប់ជាចុងក្រោយថាសួទៅស្រុកទៅដឹងហើយ។

ពាក់ពន្ធ័ករណីខាងលើលោកសោ ឈាវប្រធានការិយាល័យសុរិយោដីស្រុកកោះអណ្តែតបានអោយកោះសន្តិភាពដឹងថារាល់កាសាសង់ពួកគេមិនមកសុំច្បាប់ពីលោកទេទោះលោកទៅឃាត់គេក៏ឃាត់មិនបានដែរព្រោះវាពាក់ពន្ធ័(ហ៊ឺពិបាកនិយាយណាស់ៗបងអើយព្រោះយើងឋនៈតូចជាងគេបើខ្ញុំហ៊ានធ្វើឬឃាត់គឺគ្រោះថ្នាក់)នេះជាការអះអាងរបស់មន្រ្តីជំនាញ។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ សូមលោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវ មេត្តាជួយពិនិត្យ ដើម្បីមានវិធានការតាមផ្លូវ ដើម្បីកុំអោយជនដ៌ទៃទៀត ចេះតែនាំគ្នា មិនអនុវត្តច្បាប់ ដោយសំអាងខ្លួនមានអំណាច មានលុយ ធ្វើភ្ជុះធ្វើភ្លៀងតាមតែអំពើចិត្ត។អត្ថបទយោងតាមកោះសន្តិភាព







No comments:

Post a Comment

Pages