បែកធ្លាយប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវទទួលស្គាល់ថាខ្លួនជាមន្រ្តីញៀនល្បែងនិងមានក្រុមហ៊ុនគ្រឿងចក្រឯកជនសម្រាប់រកស៊ី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

បែកធ្លាយប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវទទួលស្គាល់ថាខ្លួនជាមន្រ្តីញៀនល្បែងនិងមានក្រុមហ៊ុនគ្រឿងចក្រឯកជនសម្រាប់រកស៊ី

 


ខេត្តតាកែវ÷ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាកែវ បន្ទាប់ពីបែកធ្លាយព័ត៌មាន អំពីការដែលលោកមានគ្រឿងចាក់ផ្ទាល់ខ្លួន សម្រាប់ប្រតិបត្តិការការងារ រកស៊ីនៅក្នុងខេត្តតាកែវ ក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ និងបញ្ហាលេងល្បែងស៊ីសង ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង។ គេមិនដឹងថា តើលោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានព័ត៌មាននេះដែលឬទេ?។

ទាក់ទិននិងករណីនេះ មហាជនរិះគន់ចំៗ ទៅលើលោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវថា ជាបុគ្គលញៀននឹងល្បែងជាពិសេស គឺល្បែងជល់មាន់ មិនថា តាមកាស៊ីណូ ឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកលេងល្បែងស៊ីសង តើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោកលីវ សំណាងប្រធានមន្ទីរនេះផងដែរ។


ប្រភពបន្តទៀតថា លោកលីវ សំណាង ក្នុងនាមជាប្រធានមន្ទីអភិវឌ្ឍន៌ជនបទ មិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ចុងសប្តាហ៍ជារៀងរហូតមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ មិនត្រឹមតែលេង ល្បែងនោះទេ,លោកប្រធានខាងលើក៏មានគ្រឿងចក្រផ្ទាល់ខ្លួន សម្រាប់ដេញថ្លៃតាមគម្រោងនានាជាពិសេសរាល់គម្រោងធ្វើផ្លូវរបស់មន្ទីអភិវឌ្ឍន៏ជនបទតែម្ដង ក៏ប៉ុន្តែ បើតាមមន្ត្រីនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនិយាយថា បញ្ហាមានលុយលេងល្បែងគឺជារឿងឯកជនរបស់លោកប្រធានតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយមន្ទីរឡើយ។


ទាក់ទិន និងករណីខាងលើនេះ លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ អង្គភាពគេហទំព័រ(សាន់ដេ)មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមសារប្រព័ន្ធTelegram ដោយលោកលីវ សំណាង បានចូលមើលសារTelegram ចំនួន២ដង តែលោកលីវ សំណាង មិនធ្វើការបំភ្លឺឬឆ្លើយតប មកអង្គភាពគេហទំព័រ(សាន់ដេ)នោះទេ?។មហាជនរង់ចាំមើល តើលោកវី សំណាង ចៅហ្វាយខេត្តតាកែវ លោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសស្ថាប័ន អង្គភាពប្រឆាំង អំពើពុករលួយ មិនគួរមើលរំលង នូវទង្វើនិងសកម្មភាព របស់លោកលីវ សំណាង ករណីបែកធ្លាយព័ត៌មាន ករណី លោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ លេងល្បែងស៊ីសង និងមានក្រុមហ៊ុនគ្រឿងចក្រឯកជនផ្ទាល់ខ្លួន សម្រាប់រកស៊ី។






No comments:

Post a Comment

Pages