សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃ-ាតកម្មមួយករណីនៅស្រុកមោងឫស្សីឃ-ាត់ខ្លួ-នមនុ ស្សចំនួន​០៣នាក់អនុវត្តតាមច្បាប់៖ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃ-ាតកម្មមួយករណីនៅស្រុកមោងឫស្សីឃ-ាត់ខ្លួ-នមនុ ស្សចំនួន​០៣នាក់អនុវត្តតាមច្បាប់៖


ខេត្តបាត់ដំបង ជនសង័្សយចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរ​បាលធ្វើការឃ-ាត់ ខ្លួ-នបន្ទាប់ពីធ្វេីសកម្មភាព​វ-ាយនិងក-ាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិ​ថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បណ្ដា​លឱ្យស្ល-ាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់)។

២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់) 

៣-ឈ្មោះ​ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សម​គំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក​ មោងឫស្សី ខេត្តបាត់ដំបង ។

មូលហេតុនៃការឃ-ាត់ខ្លួ-ននេះគឺនៅថ្ងៃ​ទី​ ១២ ខែវិច្ឆិកា២០២៤ ចន្លោះពី​ម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០​២៤នៅចំណុច​តាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី​ឃ-ាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវ-ាយនិងក-ាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្ល-ាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តម សេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋា​ន នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់ផែនជំនាញនគរ​បាលព្រហ្មទ័ណ្ឌដែលមានលោកឧត្ត​ម​ សេនីយ៍ត្រី​ លឹម​ពុទ្ធីឡា​ ស្នងការរងទទួលផែន​និងកម្លាំងនគរ​បា​លស្រុកមោងឫស្សីដែលមាន​លោ​ក វរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ ជាអធិការធ្វេីការស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់​រហូតកំណត់មុខសញ្ញាបាននិងឃ-ាត់ខ្លួ-នតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០​២​៤ព្រមទាំងដកហូតបានវត្ថុតាងមានក-ាំបិ-តជាម​ធ្យោបាយធ្វេីសកម្មភាព។ 

នៅចំពោះមុខសមត្ថកិច្ចជន​សង្ស័​យទាំង០៣នាក់ បានឆ្លើយសារ​ភាពថាពួកគេពិតជារួមគ្នាវ-ាយ​និងក-ាប់ទៅជនរងគ្រោះបណ្ដា​ល​ ឱ្យស្ល-ាប់ប្រាកដមែន ដោយ​មូលហេតុគឺ មានទំនាស់ក្នុងមុខរបរ​(នេ​សាទសត្វខ្យង)យកទៅលក់ដូចគ្នា។ 

ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតសមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!




No comments:

Post a Comment

Pages