ឃ្លាំងស្តុកកេសទំនិញមួុយនៅក្នុងសង្កាត់កំពង់សំណាញ់ លោក យ៉ាវ ឡេង ចៅសង្កាត់ឆ្លើយថា «អត់ដឹងទេ!» - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឃ្លាំងស្តុកកេសទំនិញមួុយនៅក្នុងសង្កាត់កំពង់សំណាញ់ លោក យ៉ាវ ឡេង ចៅសង្កាត់ឆ្លើយថា «អត់ដឹងទេ!»



(កណ្ដាល)៖ បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា មានឃ្លាំងស្តុកកេសទំនិញជាច្រើនដែលគេសង្ស័យថា ជាឃ្លាំងអត់ច្បាប់និងបានស្តុកទំនិញគេចពន្ធមិនមានច្បាប់ត្រឹមត្រូវ នៅចំណុចក្បែរទីតាំងចំណតឡានដឹកសំរាម ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 


បើតាមលោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់បានឲ្យ The Mirror News ដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះថា លោកអត់ដឹងទេ ជួយផ្ញើទីតាំងមក លោកដឹកនាំកម្លាំងនិងប៉ូលិសចុះទៅមើល។

ជុំវិញករណីខាងលើ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យដឹងដែរថា លោកអត់បានដឹងទេ សុំជួយផ្ញើទីតាំង (Location)មក លោកនឹងចាត់មន្ត្រីឲ្យចុះទៅពិនិត្យ។

ពាក់ព័ន្ធឃ្លាំងស្តុកកេសទំនិញ មន្ត្រីនគរបាលជំនាញមួយរូបបានឲ្យដឹងដែរថា ចំពោះទីតាំងខាងលើនេះ លោកមិនដែលស្គាល់ទេ ហើយលោកក៏មិនទាន់ដឹងច្បាស់ដែរថា ជាគ្រឿងជ័រឬជាអ្វីនោះទេ សំខាន់លោកសុំឲ្យជួយទម្លាក់ទីតាំងជូនគាត់ដើម្បីលោកចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ។ លោកបន្តថា លោកក៏មិនទាន់ដឹងច្បាស់ដែរថា គេអត់ច្បាប់ឬក៏គេចពន្ធនៅឡើយនោះទេ ទាល់តែទៅមើលផ្ទាល់ ហើយសុំគេមើលឯកសារថា ទំនិញខាងលើមានពន្ធឬក៏អត់ពន្ធនោះទេ ព្រោះលោកមិនទាន់ដឹងច្បាស់៕





No comments:

Post a Comment

Pages