មន្ត្រីសាលាក្រុងព្រះសីហនុ រាប់សិបនាក់ពុល ចំណី អាហារ ក្រោយពេលប្រជុំ,គ្មានអ្នករកខុសត្រូវ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មន្ត្រីសាលាក្រុងព្រះសីហនុ រាប់សិបនាក់ពុល ចំណី អាហារ ក្រោយពេលប្រជុំ,គ្មានអ្នករកខុសត្រូវ


ខេត្តព្រះសីហនុ÷ប្រភពព័ត៌មានបានបង្ហើបថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីរាជការសាលាក្រុងព្រៈសីហនុ បានបើកប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក និង អ្នកចូលរួមសរុប៥៦នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាក្រុង ទទួលបន្ទុករៀបចំកិច្ចប្រជុំ និងបញ្ជូនសារ ក៏បានកាម៉ង់ទិញនំសាំងវិច សម្រាប់ជាអាហារសម្រន់ ពីហាងសំពៅមាស២ ដែលមានទីតាំងនៅខាងលិចសាលាក្រុងព្រះសីហនុ។


ប្រភពសុំមិនបញ្ចេញឈ្មោះបានបង្ហើបទៀតថា មនុស្សដែលបានទទួលទាននំសាំងវិចនោះ មានប្រហែល ៥០ នាក់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ម្នាក់ៗនាំគ្នាត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនដើម្បីសំរាក។ ស្រាប់តែដល់ពាក់ កណ្តាលយប់ម៉ោងប្រមាណជា១១-១២ យប់ថ្ងៃទី២៦ ខែធ្នូរ ម្នាក់ៗ ចុកពោះរាគមួល ប្រកាច់ប្រកិន ស្រដៀងៗគ្នា រហូតមកដល់ថ្ងៃទី២៨-២៩ ខែ ធ្នូ ក៏នៅមានមនុស្សភាគច្រើន នៅមិនទាន់បានជាសះស្បើយនៅឡើយទេ។

ពួកគាត់ទាំងអស់គ្នាបានសន្មតថា អាការឈឺពោះនេះ គឺមកពីពុលចំណីអាហារ តែមកពីអ្វីឲ្យប្រាកដមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ។

ទាក់ទិននឹងរឿងនេះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបញ្ជាក់ណាមួយពីម្ចាស់ហា ឬមន្ត្រីជំនាញបាននៅឡើយទេថា តើពួកគាត់ឈឺនោះមកពីមូលហេតុអ្វីឲ្យប្រាកដ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។

សម្រាប់រឿងដែលបានកើតឡើងនេះ តើនណាជាអ្នក ទទួលខុសត្រូវ ទាកទងនិងបញ្ហានេះផងដែរ អ្នកប្រកបអាជីវកម្មលក់ចំណីអាហារ និងមន្ត្រីជំនាញពាក់ពន្ធ័គួតែយកទុកធ្វើជាបទពិសោធន៍ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងជួបទៀតនៅពេលក្រោយ ៕











No comments:

Post a Comment

Pages