កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃនេះ សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» នឹងមានការចែកជូនដោយឥតគិតថ្លៃ! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃនេះ សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» នឹងមានការចែកជូនដោយឥតគិតថ្លៃ!

 


កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃនេះ សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» នឹងមានការចែកជូនដោយឥតគិតថ្លៃ!


សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នៅព្រឹកថ្ងៃទី ១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ។
 
ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានឲដឹងថា សៀវភៅដែលមានកម្រាស់ប្រមាណជា៤០០ ទំព័រនេះ ត្រូវបានបោះពុម្ពចំនួនជាង៣ម៉ឺនច្បាប់ ដើម្បីទុកចែកជូនយុវជន ឱ្យបានយល់ដឹងពីការខិតខំប្រឹង ប្រែង របស់ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។  

បើតាមការឱ្យដឹងពីឯកឧត្ដម សៀវភៅនេះបានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មរហូតក្លាយជាស្រ្តីទី១ នៃកម្ពុជា។ សៀវភៅក៏បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។ នៅក្នុងសៀវភៅបានសរសេរថា ឈ្មោះ «ពេជ ចន្ទមុន្នី» ជាឈ្មោះទី៣ ដែលលោក ឪពុក និងអ្នកម្តាយបានប្រាប់អ្នកនិពន្ធថា ជាឈ្មោះអច្ឆរិយៈ ព្រោះឈ្មោះនេះ ដាក់ដោយចៃដន្យ ដែលនឹកស្មានមិនដល់។   
 
ឯកឧត្ដមបណ្ឌិត ឆាយ សុផល បានបញ្ជាក់ដែរថា សៀវភៅនេះក៏នឹងចែកជូននៅពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងកោះពេជ្រ និងដាក់តាមបណ្ណាល័យជាតិ និងបណ្ណាល័យ នៃសាកលវិទ្យាល័យមួយចំនួនដែរទាំងនៅរាជធានី និងខេត្ត។ សៀវភៅនេះក៏មានបំណងចូលរួមអបអរនៃខួបអាពាហ៍ពិពាហ៍របស់លោកជំទាវបណ្ឌិត និងសម្តេចធិបតី នាថ្ងៃទី៧ ខែមករា និងខួបកំណើតរបស់លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ដែរ។ បើតាមការឱ្យដឹងពីលោកបណ្ឌិត គឺក្រុមការងាររបស់លោកកំពុងរៀបចំអានដោយថតជាអូឌ្យូ (សំឡេង) និងរៀបចំបកប្រែជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយ នាពេលឆាប់ៗនេះ  សម្រាប់មិត្តអ្នកអានបរទេស៕



No comments:

Post a Comment

Pages