សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុំជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ធ្លាប់បានលើកទ័ពការពារទឹកដី ដែលជាការបង្ហាញច្បាស់ថារាជរដ្ឋាភិបាលមានឆន្ទៈការពារទឹកដីនៅសល់ទៅតាមច្បាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនលេងល្បែងក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង តាមការបំផុសរបស់ក្រុមជ្រុលនិយមនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានតស៊ូពិតដើម្បីជាតិ និងប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ អត់មានលិខិតឆ្លងដែនពីរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីករបស់កម្ពុជា គឺរីកនៃការបម្រើ រីកនៃការផ្តល់ប្រយោជន៍ រីកនៃការអភិវឌ្ឍន៍ និងសុំពលរដ្ឋកុំចូលរួមចលនា «ផ្ការីក» ដែលបំផ្លាញជាតិនាំសោកនាដកម្មសម្រាប់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី- ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ ខ្ញុំស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និង មានភាតរភាពជាបងប្អូន។
* សម្តេចមហាបវរធិបតីលើកទឹកចិត្តឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ជំរុញការកសាងផែនការប្រើប្រាស់ដី បង្កើតជារបៀងសេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិនៃធនធានដី ទៅតាមភូមិសាស្រ្តដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាមវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ- ឧស្សាហកម្ម និងទេសចរណ៍ជាដើម ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និងឈានទៅបង្កើនចំណូលរបស់ប្រជាជន ប្រែក្លាយសក្តានុពលនេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ខេត្តកំពង់ចាម ជាតំបន់វាលទំនាបកណ្តាលនៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ តភ្ជាប់ភូមិភាគឦសានមកតំបន់សក្តានុពលកណ្តាលនៃកម្ពុជា ភ្ជាប់ទៅរាជធានីភ្នំពេញផង និងជាប់ខេត្តជុំវិញបឹងទន្លេសាបផង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់លើសក្តានុពលកសិ- ឧស្សាហកម្ម ដើម្បីជំរុញឱ្យខេត្តនេះ ក្លាយជាមជ្ឈ មណ្ឌលកែច្នៃផលិតផល អនុផលពីសត្វ ក៏ដូចជាកសិ -ឧស្សាហកម្ម ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ឱ្យបានច្រើនថែមទៀត។ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត និង មន្ទីរជំនាញយកចិត្តទុកដាក់បន្ថែមលើការជំរុញការងារអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន, ជាពិសេស ជំនាញកសិកម្ម បច្ចេកទេសកែច្នៃ និងបច្ចេកវិទ្យាជាដើម។
No comments:
Post a Comment