រដ្ឋបាលក្រុងដូនកែវគួរសំអាតបរិស្ថានរៀបចំសោភ័ណភាពទីក្រុងល្អប្រសើរ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រដ្ឋបាលក្រុងដូនកែវគួរសំអាតបរិស្ថានរៀបចំសោភ័ណភាពទីក្រុងល្អប្រសើរ



ក្រុងដូនកែវត្រូវគេមើលឃើញថា មានសភាពស្ងាត់ជ្រងំហាក់ដូចជាមិនមានការអភិវឌ្ឍន៍អ្វីគួរឲ្យកត់សម្គាល់។ ច្រើនជំនាន់ថ្នាក់ដឹកនាំខេត្ត,រដ្ឋបាលក្រុងហាក់ដូចជាព្រងើយកន្តើយចំពោះការរៀបចំសោភ័ណភាពក៏ដូចជាសណ្ដាប់ធ្នាប់ និងបរិស្ថាន។ ករណីនេះឆ្លុះបញ្ចាំងអំពីរបៀបរបបដឹកនាំការងាររបស់រដ្ឋបាលក្រុង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ បែបនេះគឺជារបៀប របបនៃការរស់នៅតាមដំណើរនៃធម្មជាតិ។


គេឃើញមានសំណង់មិនរៀបរយ បានសាងសង់នៅលើចិញ្ចើមផ្លូវនៅខាងក្រោយសាលាដំបូងខេត្តតាកែវ និងមុខរតនាគារខេត្ត។ ទិដ្ឋភាពបែបនេះមើលទៅហាក់ដូច ជាទើសភ្នែកសម្រាប់ភ្ញៀវទេសចរណ៍ មិនថាអន្តរជាតិឬក្នុងស្រុកនោះទេ។ នៅតាមដងផ្លូវក្បែរៗនោះ គេឃើញមានដើមឈើដុះនៅលើចិញ្ចើមផ្លូវ ដោយគ្មានការសម្អាតអ្វីសោះឡើយ។ នៅតាមផ្លូវជាច្រើនខ្សែ ក្នុងក្រុងដូនកែវក្រៅពីមានសំរាមនៅរាយប៉ាយ ក៏នៅមានបញ្ហាបរិស្ថានផ្សេងទៀតដែលកំពុងហ៊ុំព័ទ្ធទីក្រុងមួយនេះ។


ប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវរង់ចាំមើលចំណាត់ការរបស់រដ្ឋបាលក្រុងជុំវិញបញ្ហាបរិស្ថាន,សំណង់មិនរៀប រយ...ក៏ប៉ុន្តែរដ្ឋបាលក្រុងហាក់ដូចជាធ្វើមិនដឹងមិនឮ ឬ បណ្តែតបណ្ដោយឲ្យបញ្ហានេះនៅតែកើតឡើងដដែល។ នៅពេលបញ្ហានេះទុកយូរដដែលៗទៅវាក្លាយទៅជារឿងធម្មតាសាមញ្ញរបស់ប្រជាពលរដ្ឋ ដោយមិនគិតថា វាជាចំណុចអវិជ្ជមានសម្រាប់ទីក្រុងនោះឡើយ។ ក្នុងន័យនេះមិនមែនមានន័យថា ប្រជាពលរដ្ឋគ្មានសេចក្តីភ្ញាក់រលឹកចំពោះបញ្ហាសោភ័ណភាពឬបរិស្ថាននោះទេ។ ប៉ុន្តែអ្វីៗត្រូវផ្ដើមគំនិតពីថ្នាក់ដឹកនាំ។


នៅតាមចិញ្ចើមផ្លូវក្រៅពីចំណោទ នៃបញ្ហាបរិស្ថានដូចជាសំបកដប,កំប៉ុងជាដើមនោះ គេឃើញមានដើម ឈើដុះស៊ុបទ្រុប..ដែលមិនសមជាទីក្រុងនោះឡើយ។ បញ្ហាទាំងនេះមិនចាំបាច់ត្រូវមានផែនការ ឬយុទ្ធសាស្ត្រវែងឆ្ងាយអ្វីដើម្បីសំអាតនោះឡើយដោយគ្រាន់តែអំពាវ នាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដែលមានលំនៅ ឋានតាមដងផ្លូវ ឬផ្លូវដែលគ្មានផ្ទះប្រជាពលរដ្ឋនៅអាចចលនាជាមួយប្រជាការពារភូមិឬសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមកាប់សម្អាតតែមួយព្រឹកគឺស្អាតបាតរួច រាល់ហើយ។ ប៉ុន្តែតាមមើលទៅរដ្ឋបាលក្រុងដូនកែវចាត់ ទុករឿងនេះជាបញ្ហាធម្មតា៕














No comments:

Post a Comment

Pages