ខេត្តតាកែវ÷ករណីទំនាស់ដីធ្លី១កន្លែងនៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងក្តីក្តាំគ្នានៅឯសាលាដំបូងខេត្តតាកែវ ស្រាប់តែ ដែនដីនគរូប នីយកម្មនិងសំណង់ខេត្តតាកែវ ចេញប្លង់រឹងឲ្យទៅភាគីម្ខាងដែលប្រការនេះគឺខុសទាំងស្រុងទៅនឹងច្បាប់។ មន្ត្រីរាជការនានា នៅខេត្តតាកែវបាននិយាយថា អ្វីដែលមន្ទីរដែនដីខេត្តតាកែវបានធ្វើនេះ គឺខុសនឹងច្បាប់ទាំងស្រុងប្រការនេះគួរតែលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរបនីយកម្មនិងសំណង់ពិនិត្យករណីលោក នួន សុធា ប្រធានមន្ទីរដែនដីនគរូបនីយ កម្មនិងសំណង់ខេត្តតាកែវនោះផង។
គួរបញ្ជាក់ថា តាំងពីអំឡុងឆ្នាំ១៩៩០ ដីដែលមានទំហំ ១១៩៣៦ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានព្រំប្រទល់ខាងលិចទល់នឹង សុក នៅ, អូរ ខាងកើតទល់នឹង ឌុក ផាត, ផ្លូវ ខាងជើងទល់នឹង សំ សុង, មាឃ នួន, វ៉ែន ភាព (វ៉ែន អ៊ុក គឺជាឈ្មោះខុស) ខាងត្បូងទល់នឹង សំ សុង, សុក នៅ ។ ដីនេះជាដីដែលលោក អ៊ុក អាង អតីតមេភូមិបឹងសាទង បានប្រគល់ជូនឱ្យឈ្មោះ ឈឹម សិន, ឈ្មោះ ឈឹម សយ, ឈ្មោះ ឈឹម សឿន និង ឈ្មោះ សឹម សែប ដោយបែងចែកជា ៤ចំណែកស្មើៗគ្នា ។
ដីកសិកម្មខាងលើនេះម្ចាស់កម្មសិទ្ធិទាំង ៤ នាក់ បានដាំដំណាំកសិកម្មជារៀងរាល់ឆ្នាំ ប៉ុន្តែ ក្រោយពេលដែលឈ្មោះ ឈឹម សិន ទទួលមរណៈភាពនៅឆ្នាំ២០១៨ ទៅ។ ឈ្មោះ ខាន់ សាវ ដែលត្រូវជាទាយាទរបស់ឈ្មោះ ឈឹម សិន បានមកហ៊ុំព័ទ្ធរបង ទន្ទ្រានយកដីខាងលើនេះធ្វើជាកម្ម សិទ្ធិរបស់តែម្នាក់ឯងដោយអះអាងថាដី ខាងលើនេះជាដីចំណែកម្តាយខ្លួន ។
មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ ខាន់ សាវ ថែមទាំងបានធ្វើគំនូសបង្ហាញទីតាំងដីលេខ៣៥៩/២០ ប.ជ ចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោកមេឃុំអូរសារាយ ដោយគ្មានការចូលរួមដឹងលឺ និង ព្រមព្រៀងពីកូនក្តីខ្លួន អ្នកភូមិរស់នៅទីនោះ និង ជាពិសេសអ្នកដែលមានព្រំប្រទល់ជាប់ជាមួយ ដែល បានដឹងអំពីប្រវត្តិដីនេះ ថាជាដីកសិកម្មនោះទេ។
មានន័យថា ដីនេះស្ថិតនៅក្នុងទំនាស់ដែលមានការប្ដឹង ផ្ដល់គ្នានៅឡើយ។ បើតាមច្បាប់ គឺមិនអាចប្រគល់ឲ្យទៅភាគីណាមួយកាន់កាប់ដោយស្របច្បាប់មុនពេលដែលតុលាការសម្រេចក្តីនោះទេ។ បើយ៉ាងនេះហេតុអ្វី បានជាមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តតាកែវក្រោមការគ្រប់គ្រងរបស់លោកនួនសុធាចេញប្លង់រឹងឲ្យទៅភាគីម្ខាងយ៉ាងដូច្នេះ?៕
No comments:
Post a Comment