លោករស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរីថា មន្ត្រីមន្ទីរព័ត៍មានខេត្តតាកែវធ្វើខ្ញុំកញ្ជះឲ្យអង្គភាពព័ត៍មានឯកជន
ខេត្តតាកែវ៖ លោករស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គរបុរីល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តតាកែវ ឥលូវស្រាប់តែធ្លាយព័ត៌មានចោទមន្ត្រីនៃមន្ទីព័ត៍មានខេត្តតាកែវម្នាក់ថាធ្វើជាខ្ញុំបម្រើឱ្យអង្គភាពព័ត៍មានឯកជន។
យោងតាមសម្លេងបែកធ្លាយរបស់លោករស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់ មកហើយតែពេល នេះលោកទ្រាំលែងបានត្រូវតែនិយាយ។ លោក រស់ប៊ុនធឿននិយាយឱ្យមន្ត្រីមន្ទីរព័ត៍មានខេត្តថា យើងជាមន្ត្រីក្របខណ្ឌដូចគ្នាហេតុបានជាមកសុំលុយលោកឧ្យអ្នក កាសែតឯកជនទៅវិញ។ លោកបន្តទៀតថា ចឹងមានតែ (មន្ត្រីមន្ទីព័ត៍មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជនមែនទេ?។
ជាទូទៅអ្នកកាសែត ក្នុងខេត្តតាកែវតែងតែសហកាគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីព័ត៍មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៍តាមកម្មវិធីផ្សេងៗក្នុងខេត្ត។ ក្រោយយកព័ត៍មានរួចអ្នកកាសែតតែងតែជួបចៅហ្វាស្រុកឬអធិការស្រុកអាចបានប្រេងសាំងឬបាយទឹក ពេលខ្លះចៅហ្វាយ ស្រុកខ្លះក៍បាន,ខ្លះក៍អត់វាជាទឹកចិត្តមនុស្សរៀងៗខ្លូន។ តែមកចម្លែកតែលោករស់ ប៊ុនធឿន ចៅស្រុកអង្គរបុរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅ។
យោងតាមប្រភពពីមន្ត្រីសាលាស្រុកអង្គរបុរីសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោករស់ប៊ុនធឿនមិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេ,មិនថាក្របខណ្ឌ័រដ្ឋ ឬឯកជនឡើយ។ ព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោកសូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះក៏អ្នកកាសែតផ្សាយលោកឡើងផ្អើលដែរ៕
No comments:
Post a Comment