អគ្គីភ័យឆាបឆេះក្លឹបកំសាន្ត​ យីហោ​ ស៊ីន​ ជាន់ហួយ​ ក្រុងប៉ោយប៉ែតអាចមកពីឆ្លងចរន្តអគ្គីសនីរងការខូច ខាត - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អគ្គីភ័យឆាបឆេះក្លឹបកំសាន្ត​ យីហោ​ ស៊ីន​ ជាន់ហួយ​ ក្រុងប៉ោយប៉ែតអាចមកពីឆ្លងចរន្តអគ្គីសនីរងការខូច ខាត





(បន្ទាយមានជ័យ) ៖អគ្គីភ័យបានឆាបឆេះក្លឹបកំសាន្ត​ យីហោ​ ស៊ីន​ ជាន់​ ហួយបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យរងការខូចខាតដែលកើតឡើងនៅព្រឹកថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្បែបុរីដួងច័ន្ទស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


កម្លាំងបង្កានិងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តយីហោ

ស៊ីន​ ជាន់ហួយ​ ទាំងព្រឹកព្រលឹមហើយកម្លាំងបានចេញអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល,កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតដែលមានរថយន្តពន្លត់អគ្គីភ័យ៥គ្រឿង,ររថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង,រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង​,រថយន្តកាស៊ីណូស្តារហ្គោល១គ្រឿង​ ,រថយន្តកាស៊ីណូប៉ោយប៉ែតរីសត១ គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះរបស់នួននីគីដា។


កម្លាំងរូបនោះបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ផ្នែកខាងក្រៅ ក្លិប​ រាលដាលឆាបឆេះដេគ័រជញ្ជាំងផ្នែកខាងមុខក្លឹបកំសាន្តត្រូវបានកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យបានបាញ់ពន្លត់ទាំងស្រុងហើយតែខូចខាតដេគ័រផ្នែកខាងមុខប្រមាណ២០ទៅ៣០ម៉ែត្រក្រឡា​តែប៉ុណ្ណោះ។យ៉ាងណាក៏ដោយមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយទ៕

No comments:

Post a Comment

Pages