រណ្ដៅដីរបស់លោកអ៊ុក រដ្ឋា នៅឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាលបង្កហានិភ័យដល់ប្រជាពលរដ្ឋ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រណ្ដៅដីរបស់លោកអ៊ុក រដ្ឋា នៅឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាលបង្កហានិភ័យដល់ប្រជាពលរដ្ឋ


កណ្តាល÷រណ្ដៅដីរបស់លោកអ៊ុក រដ្ឋា ឋិតនៅក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកំពុងបង្កហានិភ័យដល់ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អាជ្ញាធរមូលដ្ឋានឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ហាក់ដូចជាមិនមានចំណាត់ការយ៉ាងណា ចំពោះរណ្ដៅដីដ៏សែនជ្រៅខុសបទដ្ឋានបច្ចេកទេសនោះឡើយ។

លោក អ៊ុក រដ្ឋា ម្ចាស់រណ្តៅដីនៅទីតាំងខាងលើបានប្រាប់អ្នកកាសែតដែលបានចុះទៅដល់ទីតាំងរណ្ដៅដីនោះឱ្យដឹងថា ដីរណ្ដៅដីនោះ គឺជារបស់ខ្ញុំដែលនៅលើគម្រោង១០០ហិចតា។ ប៉ុន្តែយើងជីកម្ដងតែ១០អាតែប៉ុណ្ណោះ ហើយយើងសុំច្បាប់តែ១០អាហ្នឹងទេ។ យើងជីកបន្តបន្ទាប់នៅក្នុងគម្រោងដី១០០ហិចតានេះព្រោះយើងមានគ្រឿងចក្រក្នុងចំនួនកំណត់។ប្រភពព័ត៌មានរាយការណ៍ថា អាចម៍ដីត្រូវបានជីកយកមកលក់នៅតាមមូលដ្ឋានប្រជាពលរដ្ឋមួយចំនួននៅក្រុងអរិយក្សត្រ និងផ្នែកខ្នះនៅក្នុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ រថយន្តដឹកដីដែលមិនគ្របឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស បង្កឲ្យហុយជាធូលីប៉ះពាល់ដល់សុខមាលភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជានៅតាមបណ្ដោយផ្លូវនៃការដឹកជញ្ជូន។

លោកប៉ុន ប៊ុនធឿន ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្ដាលហាក់ដូចជាមិនច្បាស់លាស់ចំពោះលោកអ៊ុករដ្ឋាថៅកែរណ្ដៅដីនេះទេ។ លោកបានបញ្ជាក់ថា បើតាម ច្បាប់មិនអនុញ្ញាតឲ្យរណ្ដៅដីជ្រៅរហូតដល់ទំហំ១០០ ហិចតាត្រឹមមន្ទីរជំនាញនោះឡើយ។ គឺថា សុំច្បាប់ដល់ក្រសួងទើបអនុញ្ញាតហើយមានការជីករណ្ដៅដីនេះ។ លោកបញ្ជាក់ថានឹងពិនិត្យមើលបន្ថែមទៀតជុំវិញករណីរណ្តៅខាងលើនេះ។លោកអ៊ុករដ្ឋា ថៅកែរណ្តៅដីធ្លាប់មានរឿងអាស្រូវជុំវិញការមិនបង់ប្រាក់ពន្ធជូនជាតិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើស ច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារអាមេរិក ។ 

ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សូមបញ្ជាក់ថា,រណ្តៅដីធំៗជ្រៅៗស្ទើរឃើញក្បាលប្រែត មាន ច្រើននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ពួកគេធ្វើអាជីវកម្ម មានច្បាប់តិចតួចបំផុតរបៀបកន្ទេលធំបន្លំដេក ហើយបើកបរក្នុងល្បឿនលឿន,ហុយធូលីបង្ករំខាន ប្រជាពលរដ្ឋ បំផ្លាញផ្លូវក្នុងភូមិ នេះជាដើម។ ការអនុវត្ត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងគាំទ្រពីព្រោះថានេះគឺជាអនុវត្តច្បាប់ អ្នកដែលប្រព្រឹត្តខុសច្បាប់ រកស៊ីមិនបង់ពន្ធជនរដ្ឋ ត្រូវមានកាតព្វកិច្ច បង់ពន្ធជនរដ្ឋ៕









No comments:

Post a Comment

Pages