នៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ចាមបានចេញសេចក្តីបំភ្លឺឆ្លើយតប ទៅនឹងការរិះគន់ របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក Tan Kimsour (តាន់គឹមសួរ) ដែលលោកបានរិះគន់អំពីបញ្ហាស្មៅនៅលើសួនច្បារ។ សេចក្តីបំភ្លឺរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម មានខ្លឹម សារយ៉ាងដូច្នេះថា÷
ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឃើញ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Tan Kimsour (តាន់ គឹមសួរ) មានខ្លឹមសារថា “ខ្ញុំស្ម័គ្រធ្វើជាអ្នកថែសួនឲ្យខេត្ត កំពង់ចាម” ដោយភ្ជាប់រូបភាពសួនច្បារទ្រូងផ្លូវ ដែលមានស្មៅ,ផ្កា កូនឈើក្រៀមស្វិតស្រពោន។ ការផ្សាយព័ត៌មាននេះ គឺពុំបានឆ្លុះបញ្ចាំងអំពីការពិតគ្រប់ជ្រុង ជ្រោយ នឹងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្តថា មិន បានយកចិត្តទុកដាក់ក្នុងការ ស្រោចទឹកសួននៅលើដងផ្លូវនេះ និងបង្កឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជនថែមទៀតផង។
ឆ្លើយតបនឹងព័ត៌មានខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូន សាធារណជន និងអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) អំពីការពិត ដែលមានដូច ខាងក្រោម ៖
1. រូបភាពដែលម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) បានធ្វើការផ្សព្វផ្សាយនេះ គឺជារូបភាពនៃ កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ចន្លោះពីរូបសំណាក់នាគព័ន្ធទៅគល់ស្ពានគីហ្សូណា ដែលកំពុងស្ថិតនៅក្នុង ដំណើរការឈូសឆាយសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ទៅជា ៤គន្លង និងមានសួនច្បារកណ្តាល។ កំណាត់ផ្លូវក្នុងរូបភាពដែលបានផ្សព្វផ្សាយនេះ ក៏កំពុងត្រៀមធ្វើការឈូសឆាយពង្រីកក្នុង ពេលឆាប់ៗខាងមុខនេះដូចគ្នាដែរ។
2. នៅក្នុងដំណើរការនៃការសាងសង់ពង្រីកកំណាត់ផ្លូវនេះ គឺតម្រូវឲ្យធ្វើការរុះរើសំណង់ពាក់ព័ន្ធទាំងអស់ចេញ ដែលមានដូចជា សួនច្បារទ្រូងផ្លូវ បណ្តាញស្រោចស្រព អំពូលបំភ្លឺសាធារណៈ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងសំណង់ពាក់ព័ន្ធមួយចំនួនទៀតដើម្បីសម្រួល ដល់ដំណើរការនៃគម្រោងទាំងមូល។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សម្តែងនូវការសោកស្តាយចំពោះម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) ដែលបានផ្សព្វផ្សាយព័ត៌មានពុំឆ្លុះបញ្ចាំងការពិតគ្រប់ជ្រុងជ្រោយ និងសូមថ្លែងអំណរគុណ ដល់សាធារណជន ដែលបានតាមដាន បញ្ចេញមតិយោបល់គាំទ្រការពិតនៃករណីនេះ និងសូមស្នើកុំឲ្យមានការចែកចាយ ឬ បកស្រាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនេះ ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំបន្តទៀត។
មតិរិះគន់កែលម្អរមួយចំនួនអាចទទួលយកបាន ប៉ុន្តែការរិះគន់ខ្លះ ជាទម្រង់បង្កប់ការដុតភ្លេីងឱ្យឆេះកំហឹង ទាំងដែលរដ្ឋបាលខិតខំពន្យល់ហេីយ នៅធ្វេីឆ្ងល់ទៀត ដេីម្បីបេីកទ្វាឱ្យក្រុមអគតិ ចូលវ៉ៃលុក ទាំងទទឹងទិស និងខុសសភាពប្រក្រតី។ ការរិះគន់មួយចំនួនដេីរតួរជាភ្នាក់ងារហុចដាវបន្ត។
អ្នកលេង facebook មើលឃើញថា លោកតាន់គឹមសួរមិនជួយត្រេកអរទេសម្រាប់ចំណងដៃអភិវឌ្ឍន៍ថ្មីៗមក ដល់ខេត្តកំពង់ចាម បែរជាមកធ្វេីភ្នាក់ងាររកតែកន្លែងទេីស កន្លែងមិនស្អាត ចាំតែរិះគន់បន្តុះបង្អាប់ទៅវិញ។ បន្តុះបង្អាប់ ពីព្រោះដឹងលឺហេីយ បែរជាធ្វេីមិនដឹង។ គួរកែវិញប្អូន កុំធ្វេីភ្នាក់ងារកូរបរិយាកាសបណ្តាញសង្គមអោយពុលចឹង។
បេី តាន់ គឹមសួរ ពិតជា រិះគន់កែលម្អរ ឬសួរដេីម្បីចង់ដឹងក្នុង ឥរិយាបថសុទ្ធចិត្តមែន គឺគួរសួររដ្ឋបាលខេត្តផ្លូវការវិញ។ តែនេះអត់ដឹងថាគាត់សួរនរណាផង? គាត់សួរហ្វេសប៊ុកហ្នឹងហេីយគាត់ ប្រៀបធៀប សួរឌឺដងឱ្យប្រជាជនប្រៀបធៀបគ្នា រវាងឯកឧត្តមអភិបាលខេត្ត គួច ចំរេីន ទៅថែមទៀត៕
No comments:
Post a Comment