ស្នងការខេត្តបាត់ដំបងប្រារព្ធពិធីអប​អរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​ ២០២៥ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ស្នងការខេត្តបាត់ដំបងប្រារព្ធពិធីអប​អរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​ ២០២៥


ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០២៥​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដែលមានលោកឧត្តមសេ នីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ជាស្នងការ និងលោ​កស្រី​ គី​ សុខហួរ​ ជាឧត្តមភរិ​យា​ បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​ ២០២៥​ ក្រោមប្រធានបទ​ សិទ្ធ​ សមភាព​ និងភាពអង់អាច​ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប។ 

ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​ ២០២៥​ នាពេលនោះដែរ ក៏មានការចូលរួមពីលោក​ លោកស្រីជាស្នងការរង​ នាយ​ នាយរង​ការិយាល័យ​ជំនាញ​ មន្រ្តីនគរបាលនារី​ ស្រ្តីជានិវត្តន៍ជន និងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន​ រួមទាំងមន្រ្តីនគរបាល​ពាក់ព័ន្ធជាច្រេីនរូបទៀត។ 

ក្នុងពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះដែរលោកស្នងការបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតប្រកបដោយពិដោរដ៏ឈ្ងុយឈ្ងប់ជូនឧត្តមភរិយាជាទីស្រឡាញ់របស់លោក បន្ទាប់មកលោកបានប្រគល់បាច់ផ្កាជូនលោកស្រីឧត្តមសេនីយ៍ត្រី រស់  ជីវី ស្នងការរងនិងជាប្រធានក្រុមការងារយេនឌ័រនៃស្នងការដ្ឋានតំណាងនារីក្នុងស្នងការដ្ឋាន ហើយក្មុងនោះលោកស្នងការរងបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនឧត្តមភរិយារបស់ខ្លួន ម្តងម្នាក់ៗអមដោយថវិកាដែលឧត្តមភរិយារបស់លោកស្នងការបានឧបត្ថមផងដែរ ។

បន្ថែមពីនេះ លោកស្នងការក៏បានប្រគល់ផ្កានិងថវិកាជូនស្រ្តីជានិវត្តន៍ជន និងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន​ ហើយបន្ទាប់មកលោកស្រី គី សុខហួរ បានប្រគល់ផ្កាដ៏ស្រស់ស្អាត​ព្រមទាំងថវិកាដល់នគរបាលនារីដែលចូល​រួមក្នុងពិធីនេះនិងបានថតរូបអនុស្សាវរិយ៍​នៅក្រោយបញ្ចប់កម្មវិធីក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕

(អត្ថបទដោយភន សុផល)























No comments:

Post a Comment

Pages