អ្នកកាសែតស្រវឹងស្រា៣នាក់បានស្រែកសំឡុតប៉ូលិសស្រុកអង្គស្នួលខ្លាំងៗពាក់ព័ន្ធករណីសង្ឃបារាជិកលួចលាក់មានស្នេហាជាមួយស្រីស្នេហ៍នៅក្នុងវត្តឈូកក្រពុំ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អ្នកកាសែតស្រវឹងស្រា៣នាក់បានស្រែកសំឡុតប៉ូលិសស្រុកអង្គស្នួលខ្លាំងៗពាក់ព័ន្ធករណីសង្ឃបារាជិកលួចលាក់មានស្នេហាជាមួយស្រីស្នេហ៍នៅក្នុងវត្តឈូកក្រពុំ


(កណ្ដាល)៖ បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលអង្គភាព Phally News បានទទួលនៅព្រឹកនេះ បានឲ្យដឹងថា ក្រោយឃើញថៅកែគេហទំព័រ Hero Man News ទាន់ហេតុការណ៍ បានចុះផ្សាយមានខ្លឹមសារថា៖ «អួតខ្លួនឯងជាមន្ត្រី ប៉ុន្តែគ្មានឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ ប្រើសម្ដីគ្មានសីលធម៌ វិជ្ជាជីវៈជាមន្ត្រីសោះ សូមគោរពជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយពិនិត្យមើលកូនចៅក្រោមឱវាទផងទាន»។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យកម្លាំងជំនាញស្រាវជ្រាវពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានខាងលើ ជាលទ្ធផលឃើញថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១៥នាទី នៅវត្តឈូកក្រពុំ ស្ថិតនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មានព្រះសង្ឃ១អង្គគង់ក្នុងវត្តឈូកក្រពុំ បានបារាជិក (លួចលាក់មានស្នេហាជាមួយនារីម្នាក់) ត្រូវបានចៅអធិការវត្តតាមទាន់រួចឃាត់ប្រគល់ឱ្យ វត្តអង្គពពាយមានជ័យ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាសាលាអនុគណស្រុកអង្គស្នួល ដេីម្បីអនុវត្តវិន័យសង្ឃ។

ប្រភពបន្តថា ដោយមានសំណូមពរពីចៅអធិការវត្តអង្គពពាយមានជ័យ ព្រះអនុគណស្រុក ឱ្យកម្លាំងសមត្ថកិច្ចសួរនាំនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។ លោកអធិការនគរបាលស្រុកអង្គស្នួល បានចាត់កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជននិងយេនឌ័រ រួមដំណេីរដោយលោកវរសេនីយ៍ត្រី រេន រដ្ឋា នាយផ្នែកនគរបាលយុត្តិធម៌ និងលោកអនុសេនីយ៍ឯក ប៊ុន វិសាល នាយផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់វត្តអង្គពពាយមានជ័យ សួរបំភ្លឺនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។ ករណីនេះពុំមានការប្តឹងផ្តល់ទេ ចំណែកព្រះសង្ឃបារាជិក ត្រូវបានសាលាអនុគណផ្សឹកចេញចាកផ្នួស។

ប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ ក៏មានអ្នកសារព័ត័មានចំនួន៣នាក់ភេទប្រុសស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានចុះទៅដល់វត្តឈូកក្រពុំ ហេីយតាមមកដល់វត្តអង្គពពាយមានជ័យ ដេីម្បីយកព័ត៌មាន។ ពេលមកដល់វត្តអង្គពពាយមានជ័យ អ្នកសារព័ត៌មានបានយកទូរសព្ទថត ពេលនោះមានព្រះសង្ឃនៅវត្តអង្គពពាយមានជ័យ បានប្រាប់មកលោកវរសេនីយ៍ត្រី រេន រដ្ឋា ដេីម្បីជួយហាមអ្នកសារព័ត៌មានកុំឱ្យថត ពេលនោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានទូលទៅព្រះសង្ឃវិញថាការងារនេះជាសិទ្ធិរបស់ព្រះសង្ឃ បេីគ្មានការអនុញ្ញាតគឺប៉ះពាល់ដល់សិទ្ធិបុគ្គលហេីយ។ ពេលនោះស្រាប់តែអ្នកសារព័ត៌មាន ខឹងច្រឡោតជាមួយលោកវរសេនីយ៍ត្រី រេន រដ្ឋា និងបានបដិសេធថាមិនបានថតទេ និងស្រែកសំឡុតខ្លាំងៗ ចំណែកលោកវរសេនីយ៍ត្រី រេន រដ្ឋា ក៏ប្រាប់ទៅវិញថាមិនបានចោទថាអ្នកសារព័ត៌មានបានថតនោះទេ គាត់និយាយតែជាមួយសង្ឃទេ ហេីយបេីថតកុំថតប៉ូលីស ព្រោះប៉ូលីសមិនអនុញ្ញាតទេឱ្យថតទេ ទេីបធ្វេីឱ្យមានទាក់ពាក្យសំដីខ្លាំងដាក់គ្នា។ ដោយឮសំដីអ្នកសារព័ត៌មានស្រែកសំឡុតខ្លាំងៗ ទេីបលោកវរសេនីយ៍ត្រី រេន រដ្ឋា និយាយថាបងទៅប៉ះជាមួយសមត្ថកិច្ចស្រុកណាខ្ញុំអត់ដឹងទេ តែបេីប៉ះជាមួយសមត្ថកិច្ចស្រុកអង្គស្នួលមិនបានទេ រួចក៏ដេីរចេញទៅ។

ប្រភពដដែលបានអះអាងថា ចំពោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានស្លៀកពាក់ស៊ីវិលមិនបានពាក់ឯកសណ្ឋាននគរបាលជាតិ ពេលចុះបំពេញភារកិច្ចនោះ។ក្រោយមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជេីញលោកវរសេនីយ៍ត្រី រេន រដ្ឋា មកធ្វេីការអប់រំតាមវិន័យកងកម្លាំងនគរបាលបាតិ លេខ៨៧៣។

ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យអង្គភាពយើង ដឹងថា ពាក់ព័ន្ធករណីអ្នកកាសែតចំនួន៣នាក់ខាងលើ ដែលស្ថិតក្នុងស្ថានភាពស្រវឹងដោយបានស្រែកសំឡុតមន្ត្រីនគរបាលនៅស្រុកអង្គស្នួលខ្លាំងបង្ហាញពីកង្វះក្រមសីលធម៌ និងវិជ្ជាជីវៈ ពេលនេះ ខាងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានកំពុងតែធ្វើកិច្ចការងារជាមួយក្រសួងព័ត៌មានហើយ៕


No comments:

Post a Comment

Pages