លោកគួច ចំរើន ជួបសំណេះសំណាលស្វែងយល់សុខទុក្ខបងប្អូនពលករត្រឡប់មកពីប្រទេសថៃ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

លោកគួច ចំរើន ជួបសំណេះសំណាលស្វែងយល់សុខទុក្ខបងប្អូនពលករត្រឡប់មកពីប្រទេសថៃ

បងប្អូនអាជីវករពលករដែលមានស្រុកកំណើត នៅស្រុកកោះធំ មួយចំនួនទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត និងខ្លះធ្វើជាពលករនៅក្នុងប្រទេសថៃរយៈពេលយូរឆ្នាំ ដែលក្នុងនោះមួយចំនួនរស់នៅមានរយៈពេលជាង១០ឆ្នាំមកហើយ។ ពួកគាត់រវិលត្រឡប់មកស្រុកកំណើតដោយទុក ចោលទំនិញសម្ភារៈលក់ដូរមួយចំនួននៅទីនោះ។ ក្នុង ចំណោមប្រជាពលរដ្ឋដើមកំណើតខ្មែរ អ្នកស្រុកកោះធំទាំងនោះភាគច្រើនជាអាជីវករលក់ដូរតាមទីផ្សារ នៅក្នុង ទឹកដីប្រទេសថៃ។

ក្នុងឱកាសនោះលោកគួច ចំរើន អភិបាលខេត្តកណ្ដាលបានរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់រវាងខ្មែរ-សៀម ក៏ដូច ជាបញ្ហាប្រឈមថ្មីៗ ដែលប្រមុខរាជរដ្ឋាភិបាល និយាយ រួមភាគីកម្ពុជា ទាមទារឲ្យមានការអត់ធ្មត់និងការចរចាដោយដោយសន្តិវិធី។ ប៉ុន្តែភាគីថៃ បានបង្ហាញចេតនាបង្កសង្គ្រាមម្ដងហើយម្ដងទៀត,ប្រការនេះរាជរដ្ឋាភិបាលជាពិសេសសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាពលករ អាជីវករខ្មែរ ដែលរស់នៅធ្វើការ,ប្រកបរចិញ្ចឹមជីវិតក្នុងទឹកដីថៃ វិលត្រឡប់មកមាតុភូមិវិញ។

ការវិលត្រឡប់របស់ប្រជាពលរដ្ឋ,ពលករ,អាជីវករខ្មែរទាំងនោះ ទាមទារឲ្យមានការយកចិត្តទុកដាក់ទទួល ខុសត្រូវខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជានៅតាមបន្ទាត់ព្រំដែន។ជាក់ស្ដែងថ្ងៃនេះ លោកគួច ចំរើនអភិបាលខេត្តកណ្ដាលបានជួបសំណេះសំណាលសួរ សុខទុក្ខចំពោះពលករ,ប្រជាពលរដ្ឋ,អាជីវករដែលទើបត្រឡប់មកពីទឹកដីថៃនៅក្នុងស្រុកកោះធំ ដើម្បីស្វែង យល់ពីការលំបាកនឹងរៀបចំការរស់នៅ ក៏ដូចជាផ្ដល់លទ្ធភាពនៃការប្រកបរបររកស៊ី ចិញ្ចឹម ជីវិតនៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឡើងវិញ។

គួរបញ្ជាក់ថា÷ ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានគាំពារដោយរដ្ឋបាលខេត្តកណ្ដាល ដោយរកការងារជូន សម្រាប់អ្នកមានកូននិងអនុញ្ញាតឲ្យចូលរៀនបន្ត ជាពិសេសក៏មានការបង្កើតគ្រប់តេឡេក្រាម ពលករ ស្រុកកោះធំ ដើម្បីងាយស្រួលដាក់ព័ត៌មានឲ្យពួកគាត់ទទួលបានគ្រប់ៗគ្នាក្នុងការស្វែងរកការងារ ពលករចូលរួមទាំង៣៥នាក់ ពួកគាត់ទាំងអស់នោះមានអារម្មណ៍សប្បាយរីករាយកក់ក្តៅពេលដែលមានអាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខស្វែងយល់ពីការលំបាករបស់ពួកគាត់។

កាលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥មន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះធំក៏បានជួបសំណេះសំណាលជាមួយពួកគាត់ម្ដងរួចមកហើយ៕






















No comments:

Post a Comment

Pages