នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ល្បែងស៊ីសងអនឡាញច្រើនប្រភេទបើកលេងជាចំហ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ល្បែងស៊ីសងអនឡាញច្រើនប្រភេទបើកលេងជាចំហ


ប្រជាពលរដ្ឋនៅតំបន់សហគមន៍ភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា ខាន់ច្បារអំពៅបានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់ល្បែងស៊ីសងអនឡាញជាច្រើនបានដំណើរការជាចំហ មិនខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរនោះឡើយ។ ភាពស្មៀមស្ងាត់របស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ទំនងជាបានលាបសក្ការៈពីម្ចាស់ទីតាំងល្បែងអនឡាញនោះហើយ។


ប្រភពបានឲ្យដឹងថា នៅផ្សាបឹងព្រលឹត ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បើកដំណើរការគគ្រឹក គគ្រេងខ្លាំងណាស់ ហាក់ដូចជាមិនញញើតច្បាប់នោះឡើយ។ លោកមេប៉ុស្តិ៍ព្រែកប្រាស្វាយ តារា ត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ថា បានឃើញអំពីទីតាំងល្បែង ស៊ីសងអនឡាញមានដូចជា មាន់និងឡូតូ នោះដែរប៉ុន្តែមិនមានចំណាត់ ការបង្ក្រាបនោះឡើយ។ ប្រជាពលរដ្ឋបានត្រឹមតែមានចម្ងល់សួរតៗគ្នាថា ហេតុអ្វីបានជាលោកមេប៉ុស្តិ៍មិនបង្ក្រាប។ 


បញ្ហាល្បែងស៊ីសងមាន់ជល់អនឡាញ និងឡូតូនេះហាក់ដូចជាកំពុងវង្វក់សម្មារតីប្រជាពលរដ្ឋមិនថា ក្មេងចាស់ប្រុសស្រីនោះឡើយ។ មួយចំនួននៃអ្នកវក់នឹងល្បែងនេះ ស្ទើរភ្លេចបាយភ្លេចទឹក ខិតខំរកស៊ី យកលុយមកចាក់ចោលនៅក្នុងរង្វង់ល្បែងទាំងនេះ។ រីឯអាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌ ត្រូវប្រជាពលរដ្ឋ ដាក់ការសង្ស័យ ពីរឿងផលប្រយោជន៍បានសើមមាត់ សើម.ក ទើបបានជាមិនបង្ក្រាបល្បែងស៊ីសងអនឡាញទាំងនេះ។


ប្រជាពលរដ្ឋស្នើសុំឲ្យលោកស្នងការនគរបាលរាជធានីភ្នំពេញចាត់កម្លាំងចុះទៅបង្ក្រាបល្បែងស៊ីសងអនឡាញ នៅទីតាំងខាងលើនោះផង។ ពីព្រោះមើលទៅហាក់ ដូច ជាបើកចំហ ដូចគ្មានញញើតច្បាប់ទម្លាប់អ្វីឡើយ។ បើសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌច្បារអំពៅ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលព្រែកប្រា លោកស្វាយ តារា មិនសង្ឃឹមអ្វីទេ។ ប្រជាពលរដ្ឋនិយាយថា ទីតាំងល្បែង ស៊ីសងអនឡាញ នេះបើកចំហរកណ្ដាលវាល មិនមែនអាជ្ញាធរមូលដ្ឋានមើលមិនឃើញនោះទេ៕







No comments:

Post a Comment

Pages