រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីព្រះសង្ឃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីព្រះសង្ឃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩


កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានទទួលអំណោយឧបត្ថម្ភពីព្រះសង្ឃ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត មានស្បៀងនិងសម្ភារៈសម្រាប់រដ្ឋបាលខេត្តយកទៅឧបត្ថម្ភក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលទូទាំងខេត្តកំពង់ឆ្នាំង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ សម្រួលផ្សាយដោយ៖ ធូ កុសល

No comments:

Post a Comment

Pages