សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងជល់មាន់លួចលាក់មួយកន្លែងនៅតែបន្តបើកដំណើរការបានយ៉ាងងាយស្រួល ខណៈសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប..

ដោយ :www.phally-news.com

 


ខេត្តតាកែវ.នៅ ថ្ងៃទី២៣ខែសីហារឆ្នាំ២០២២ មានទីតាំងជល់មាន់លួចលាក់ក្នុងភូមិដុះស្លែរមួយកន្លែង ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ ដែលគេស្គាល់ថាជារបស់ឈ្មោះ បិន្ត មានតួនាទីប្រជាការពារភូមិ នៅតែបើកដំណើរការលេងបានយ៉ាងងាយស្រួល ដោយមិនមានការបង្ក្រាបឬទប់ស្កាត់ពីសំណាក់សមត្ថកិច្ចមូលដ្ថាន។

ពលរដ្ឋជាច្រើនបានលើកឡើងដោយហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក មេប៉ុស្តិ៍ មាស ចន្ថា មេប៉ុស្តិ៍អង្គបុរី ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងប្រមូលផ្ដុំគ្នាលេងបែរជាមិនបង្ក្រាប ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយមានល្បែងសុីសងតាមតែអំពើចិត្ត ឬមួយក៍ជាឆ្នាំងបាយរបស់លោកមេប៉ុស្តិ៍ ទើបមិនមានវិធានការទប់ស្កាត់បែបនេះ ឬក៍អាងខ្លួនជាប្រជាការពារ មិនតែប៉ុណ្ណោះ

ធ្លាប់ទាំងបោះពាក្យសំដីថា បើមកជល់កន្លែងគាត់គឺសុវត្តិភាពណាស់ព្រោះសមត្ថកិច្ចកិច្ចមួយចំនួនគាត់បាននិយាយចចារជាលាភសក្ខារ: មិនមានការបង្រ្កាប់ឡើយ។

គួរបញ្ជាក់ដែរថា.ចាប់តាំងពីរមានល្បែងសុីសងអស់នេះចំពោះភូមិឃុំសុវត្តិភាពហាក់ពុំមានល្អប្រសើរអ្វីឡើយ មួយរយះចុងក្រោយនេះក៍មានការ លួច ឆក់ទូរសព្ទ ខ្សែករ លុយ គាស់ទ្វារផ្ទះ និងលួចអស់ម៉ូតូចំនួន៦គ្រឿងហើយនៅក្នុងទឹកដីស្រុកអង្គបុរីនេះ តែគេពុំទាន់បានឃើញកំលាំងសមត្ថកិច្ចណាមួយធ្វើការស្រាវជ្រាវវែកមុខរកមុខសញ្ញារដែលសកម្មខាង លួច ឆក់ ប្លន់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដើម្បីអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅម្ដងណាបានឡើយ គឺមានតែបង្កើតអោយមានល្បែងសុីសងរឹតតែច្រើនទៅៗ ស្រុកអង្គរបុរីដែលធ្លាប់ជាស្រុកតែមានសុវត្តិភាពជាងគេ តែឥឡូវខ្លាយជាស្រុកដែលអសន្តិសុខជាងគេចាប់តាំងពីដូរអធិការនិងមេប៉ុស្តិ៍មួយរយះចុងក្រោយនេះ។

ប្រភពដដែលនៅតែបន្តទៀតថា.សកម្មភាពរបស់លោក មាស ចន្ថា មេប៉ុស្តិ៍អង្គបុរី កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពេលដែលខាងអ្នកសារព័ត៌មានយើងបានរាយការណ៍តាមទូរស័ព្ទរនៅកន្លែងល្បែងសុីសង ទូរសព្ទលោកមិនមានការតេចូលម្ដងណាឡើយ ក្រោយពីរអ្នកព័ត៌មានយើងបានថតផ្តឹតរូបភាពផ្ទាល់ក៍មានជនបែបជាអ្នកកាងល្បែងបានតេមកឌឺដងដាក់អ្នកព័ត៌មានថាគាត់ចង់ល្បីសូមបងជួយថតអោយច្បាស់ជាងនិងតិចមកឥឡូវខ្ញុំកាន់មាន់ទៅទៀតឥឡូវហើយសូមជួយថតអោយច្បាប់ផងនេះជាលេខទូរសព្ទដែលតេមក 0717266722 ហើយម្នាក់ទៀតខាងអ្នកព័ត៌មានជួយអន្តរាគមន៍កុំឲ្យចុះផ្សាយ 0882299933

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមលោកស្នងការចាត់មន្ត្រីក្រោមឪវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងលួចលាក់ដុះស្លែរខុសច្បាប់ខាងលើនេះផងទាន ព្រោះលោកអធិការស្រុកអង្គបុរី លោក យ៉ុង ប៊ុនយ៉ុង និងលោកមាស ចន្ថា មេប៉ុស្តិ៍អង្គរបុរីមិនហ៊ានធ្វើការបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះទេបែបមានបុណ្យបារមីធំ ឬចេះបំបាំងកាយនៅក្នុងភូមិហើយបានជាសមត្ថកិច្ចមើលមិនឃើញ។

ទំនាក់ទំនងព័ត៌មាន 095441817


No comments