សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទទួលបណ្តឹងពីពលរដ្ឋភ្លាម! លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនឹងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ.

ដោយ :www.phally-news.com


(បន្ទាយមានជ័យ) ៖ ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៤ ខែសីហាឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកវរសេនីយ៍ឯកសៅ សា រឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជាផ្ទាល់ដល់កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងទទួលផែននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធករណីលួចកាច់កម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែតនឹងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម ។

លោកវរសេនីយ៍ឯកសៅ សា រឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍១០រោច  ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង ១/ម៉ាកឃ្លិច ពណ៍ខ្មៅលាយលឿង ។

២/ម៉ាកឃ្លិច ពណ៍ ស¬លាយខ្មៅ ហើយម៉ូតូខាងទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ កក្កដា ២០២២ បានដឹងថាបាត់ នឹងបានឆែកកាំមេរ៉ាសុវត្ថភាពចោមានគ្នា៣នាក់។ឈ្មោះ យឹម វិរះ ជាសន្តិសុខតំណាងអោយជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់ ។លោកវរសេនីយ៍ឯកសៅ សា រឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងទៀតថា៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នៅវេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៍ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះខ្លួនបានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាំមេរ៉ាទើបដឹងថាបាត់ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ ។


លោកវរសេនីយ៍ឯកសៅ សា រឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានបន្តឲ្យដឹងទៀតថា ៖រហូតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ ។


ជនសង្ស័យមាន ទី១ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។

ទី២ ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ពេលនេះកម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ ។

សូមបញ្ជាក់ថា :  ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កម្លាំងជំនាញស្នើសុំឃាត់ជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី ៕

ទំនាក់ទំនងព័ត៌មាន  095441817

No comments