សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ប្រជាពលរដ្ឋសុំស្នើឱ្យលោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាលចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញបង្កប់ក្នុងអាហារដ្ឋាន និងktv គីម ៨៨៨ នៅតាមមាត់ប្រឡាយជប៉ុនក្នុងឃុំបារគូ

ដោយ :www.phally-news.com


ផ្សាយចេញថ្ងៃពុធទី 31 ខែសីហាឆ្នាំ 2022



ខេត្តកណ្តាល÷ពលរដ្ឋ ក្នុងភូមិអូរអណ្ដូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បានឲ្យ ពេញចិត្តមេឌា ដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា ល្បែងបញ្ជល់មាន់តាមអនឡាញ ត្រូវគេបើកលេងក្នុងអាហារដ្ឋាននិងKtvមួយកន្លែងនៅតាមមាត់ប្រឡាយជប៉ុន មានយីហោ គីម ៨៨៨ ក្នុងភូមិអូរអណ្តូង ឃុំបារគូ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបារគូ និងលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា អាហារដ្ឋាន និងKtv គីម៨៨៨ ក្នុងឃុំបារគូ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ តាមអនឡាញ ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ដោយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។ 

ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាល។ ប្រជាពលរដ្ឋបានបញ្ជាក់ថាកន្លែងបើកល្បែងបញ្ជល់មាន់តាមអនឡាញ នៅភូមិអរអណ្តូង ស្រុកកណ្តាលស្ទឹង បើកលេងជាយូរមកហើយ មិនដែលមានមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់នៅឡើយទេ។

តាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ទេនោះគឺល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញក្នុងអាហារដ្ឋាន

និងKtv គីម៨៨៨ ក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង មិនអាចដំណើរការទៅដោយរលូនបានឡើយ។

 ពលរដ្ឋនិងមហាជនបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងអាហារដ្ឋាននិងKtv គីម៨៨៨ ឲ្យបានឆាប់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង7ចំណុច។ ដោយហេតុថានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ និងលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹង៕ 

ទំនាក់ទំនងព័ត៌មាន 095441817

No comments