សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ

ដោយ :www.phally-news.com









វរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់។

គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗផងដែរ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏សូមថ្លែងអំណរគុណ និងមានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យព្រះកេតុមាលា (179) ដែលបានមើលថែព្យាបាលដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ដែលជាមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុតកន្លងមកនេះ៕

No comments