ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង១១នាក់ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង០១គ្រួសារ២០,០០០,០០០រៀល (ម្ភៃលានរៀល)។ ដោយឡែក លោកជំទាវ ឃួន សុដារី ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព និង ឯកឧត្តម ហេង រតនា ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព។
ដោយឡែក ជនរងគ្រោះ០៣នាក់ ដែលបានបាត់ខ្លួន កម្លាំងចម្រុះកំពុងតែខិតខំប្រឺងប្រែងរុករកស្រាវជ្រាវបន្តទៀត។
No comments:
Post a Comment