អាជីវកម្មបូខ្សាច់នៅចំណុចភូមិត្រស់ឃុំទ្រាគ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែនិងថាមពលកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងកក្រិតគគ្រេង!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាជីវកម្មបូខ្សាច់នៅចំណុចភូមិត្រស់ឃុំទ្រាគ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែនិងថាមពលកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងកក្រិតគគ្រេង!!!

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃថ្ងៃអង្គារទី 4 ខែតុលាឆ្នាំ 2022


ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋអោយដឹងអាជីវកម្មជីកកាយយកខ្សាច់ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អាជីវកម្មមួយនេះត្រូវបានរដ្ឋបាលស្រុកកណ្តាលស្ទឹងចេញសេចក្តីជូនដំណឹងសកម្មភាពយកអាចម៍ដីដោយរង់ចាំមានលិខិតអាជ្ញាតពីក្រសួងរ៉ែនិងថាពលសិន។

ជាក់ស្ដែងម្ចាស់អាជីវកម្មមួយនេះកំពុងតែដំណើរការគ្រឿងចក្រនិងម៉ាស៊ីនបូមរបស់ខ្លួនយ៉ាងគឃ្លើនមិនខ្លាចញញើតហ្នឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងទេនៅតែធ្វើសកម្មភាពជីកកាយបូមយកអាចម៍ដីដោយរលូន។

នេះបើយោងតាមសម្ដីរបស់លោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានថ្លែងមកប្រាប់គេហទំព័រផល្លីញូតាមរយៈ what's upយើងអោយដឹងថាលោកបានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងដែលមានលេខ៣៦៤ ស.ជ.ណ. ដល់ម្ចាស់អាជីវកម្មរួចទៅហើយហេតុអ្វីបានជាម្ចាស់អាជីវកម្មមួយនេះនៅតែបន្តធ្វើសកម្មភាពចុចបូមការយកអាចម៍ដីបន្តទៀត។លោកអភិបាលបន្តថាទង្វើបែបនេះគឺខុសនឹងច្បាប់ដោយធ្វើសកម្មភាពមិនទាន់មានលិខិតអនុញ្ញាតណាជាមជ្ឈដ្ឋានត្រឹមត្រូវ។

ជាក់ស្ដែងនៅថ្ងៃចន្ទទី 3 ខែតុលាឆ្នាំ 2022 រសៀលថ្ងៃត្រង់បានថ្លែងប្រាប់គេហទំព័រផល្លីញូវនិងអង្គភាពសារព័ត៌មានផ្សេងៗជាច្រើនទៀតបានចុះទៅដល់ទីតាំងរណ្ដៅដីដែលកំពុងធ្វើសកម្មភាពបូមជីកនឹងកាយយកអាច៍ដីលក់អោយតែឈ្មួញដើម្បីយកប្រាក់ដាក់ខោប៉ៅធ្វើឱ្យប៉ះពាល់នឹងបាត់ចំណូលពន្ធរបស់រដ្ឋនិងមិនមានលិខិតអនុញ្ញាតមជ្ឈដ្ឋានណាដែលបញ្ជាក់ថាបើកអាជីវកម្មបូមជិតខ្សាច់នេះមានច្បាប់អនុញ្ញាតពីមន្ទីឬក្រសួងរ៉ែនៅថាមពលនោះឡើយ។

បើតាមការស្ដាប់និងបានធ្វើការបំភ្លឺពីរលោកអភិបាលស្រុកកណ្ដាលស្ទឹងពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មជីកកយកអាចម៍ដីរបស់ឈ្មោះ ឡាយ គួន ស្ថិតក្នុងភូមិត្រស់ឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

អ្វីដែលសំខាន់នោះយើងឃើញថាសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងមិនធ្វើសកម្មភាពនោះទេក្រោយទទួលបានលិខិតអាជ្ញាតពីក្រសួងរ៉ែនិងថាមពលសិនទើបអាចដំណើរការអាជីវកម្មបាន។

ផ្ទុយទៅវិញបែរជាម្ចាស់អាជីវកម្មមួយរូបនេះនៅតែធ្វើសកម្មភាពជិតកាយដីបូមខ្សាច់ជាបន្តៗ។ឬក៏ម្ចាស់អាជីវកម្មមួយនេះមិនខ្លាចញញើតនិងរដ្ឋបាលស្រុកកណ្ដាលស្ទឹង។

ជុំវិញពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មខាងលើពលរដ្ឋក៏ដូចអ្នកសារព័ត៌មានស្នើសុំលោកគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមមេត្តាជួយចាត់មន្ត្រីជំនាញរ៉ែនិងថាមពលខេត្តចុះពិនិត្យជាក់ស្ដែងដើម្បីអនុវត្តទៅលើម្ចាស់អាជីវកម្មដែលកំពុងតែកើនហ្នឹងសេចក្តីណែនាំរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងនិងមិនទាន់មានលិខិតអនុញ្ញាតពីរ៉ែនិងថាមពល។



No comments:

Post a Comment

Pages