ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៨.១០.២០២២ ពិតជាមិនធម្មតាមែនប្រភពបែកធ្លាយជាបន្តបន្ទាប់ថាដីផ្លូវសារធារណះរបស់រដ្ឋត្រូវបានអ្នកមានលុយមានអំណាចកៀងកប្រជាពលរដ្ឋដោះដូរនិងការធ្វើផ្លូវប៉េតុងមួយខ្សែដើម្បីបិតផ្លូវបានដែលមានទីតាំងស្ថិតភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះលួចខ្សឹបខ្សៀវទាំងភ័យខ្លាចប្រាប់បន្តទៀតមានទីតាំងរំលោបយក
ដីផ្លូវសាធារណៈមួយកន្លែងទៀតនៅជិតនិងដែរ(គេហទំព័រផល្លីញូស៍) បានបន្តចុះផ្តិតរូបភាពជាក់ស្តែងដល់ទីតាំងជាក់ស្ដែងពិតជាមានការធ្វើបិទផ្លូវពិតប្រាកដមែននិងបានផ្តិតរូបភាពចុះផ្សាយជូនជាដំណឹងដល់មន្ត្រីពាក់ព័ន្ធក្នុងសាលាស្រុកខ្សាច់កណ្ដាលនិងខេត្តកណ្ដាលដើម្បីជ្រាបជាព័ត៌មានបន្តទៀត សូមអាជ្ញាធរពាក់ពន្ធ័មានវិធានការទបស្កាត់ផង។
ប្រភពបន្តថាអ្នកមានអំណាចម្នាក់ អាចបិតផ្លូវធ្វើរបងថ្មដ៏រឹងមាំរបស់ផ្លូវសាធារណៈបាន ដោយមានដោះដូរនិងសម្របសម្រួល បញ្ចុះបញ្ចូលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិព្រែកតាកូវ ជាថ្នូរនិងធ្វើផ្លូវ ប៉េតុងមួយខ្សែទទឹង៥ម៉ែតបណ្តោយប្រវែង២៣០ម៉ែត្រដើម្បីជាការលួងចិត្តដល់បងប្អូនប្រជាពលរដ្ឋកុំអោយរករឿងខ្លួន។
ទង្វើរបែបនេះធ្វើពលរដ្ឋម្នាក់មិនពេញចិត្តក៏បានទំលាយអាកំបាំងបន្តទៀតថា៖សង្ស័យមានការបើកដៃពីសំណាក់លោកមេឃុំនិងមន្រ្តីក្នុងស្រុកខ្សាច់កណ្តាលដែលជាអ្នកសម្របស្រួលរឿងទើបម្ចាស់ដីដែលមានលុយមានអំណាចទើបហ៊ានបិតផ្លូវចុះទន្លេរមេគង្គបានសុវត្ថិភាពតែម្តងទើបរក្សាភាពស្ងៀមស្ងាត់បាន៕
បើតាមការបញ្ជាក់និងអះអាងពីលោក អឿ សំអ៊ន មេឃុំព្រែកតាកូវបានប្រាប់(គេហទំព័រផល្លីញូស៍)អោយដឹងថាការបិទផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងស្ថិតក្នុងភូមិព្រែកតាកូវឃុំព្រែកតាកូវដែលមានម្ចាស់ឈ្មោះ ថៃ វល័ក្ខដែលមានបងប្អូនជាមន្ត្រីនៅក្រសួងមហាផ្ទៃហើយលោកមេឃុំក៏បានជ្រាបហើយក៏បានចូលរួមឯកភាពដែរ??
លោកមេភូមិបន្តថាក្រោយមកអ្នកមានលុយអ្នកអំណាចបន្តរត់ឯកសារទៅស្រុកដើម្បីស្នើសុំនិងការដោះដូរ។ជាមួយផ្លូវមួយខ្សែនេះដែលមានទទឹង៥ម៉ែត្របណ្ដោយ ២១០ម៉ែត្រហើយគេធ្វើលើស២០ម៉ែត្រ ជាថ្នូរនិងការដោះដូរសូមបិទផ្លូវចុះទន្លេតែមានជាប់របងដីរបស់ខ្លួនដើម្បីធ្វើជាកម្មសិទ្ធិស្សច្បាប់។
តាមប្រភពច្បាស់ពីមន្តី្រម្នាក់នៅក្នុងសាលាស្រុកខ្សាច់កណ្តាលសុំមិនបញ្ចេញឈ្មោះបានបង្ហើបបន្តប្រាប់( គេហទំព័រផល្លីញូស៍ ) អោយដឹងថាមានមន្ត្រីម្នាក់ក្នុងការិយាល័យរដ្ឋបាលនៃសាលាស្រុកខ្សាច់កណ្ដាលជាអ្នកមានសមត្ថភាពចេញមុខទៅរត់ការនិងសម្របសម្រួលជាមួយប្រជាពលរដ្ឋទើបមានការយល់ព្រមទើបអាចបិទដីផ្លូវរបស់សាធារណរបស់រដ្ឋបាន។
ចំណែកលោក ចេង ឌីណា ទើបមកកាន់តំណែងជាអភិបាលស្រុកខ្សាច់កណ្ដាលបានថ្លែងប្រាប់ថាលោកនឹងឲ្យមេឃុំចុះពិនិត្យសិក្សារឿងហ្នឹងហើយ
ជុំវិញការពិតផ្លូវសាធារណៈរបស់រដ្ឋចុះទៅមាត់ទន្លេពលរដ្ឋដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតបើកខ្លួនខៀវជាប្រព័ន្ធថ្នាក់ភូមិ/ឃុំ/និងស្រុកទៅហើយតើលោកអភិបាលខេត្តកណ្ដាលជ្រាបរឿងនេះដែរឬទេ។
ជុំវិញការបិទផ្លូវរបស់សាធារណរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានសិទ្ធិវិនិច្ឆ័យអាចយកដីរដ្ឋធ្វើរការដោះដូរជាមួយអ្នកមានអំណាចបានដែរឬទេ។
ហេតុអ្វីបានជាមន្ត្រីមានអំណាចក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលមិនមានវិធានការទប់ស្កាត់ទាល់តែសោះនៅតែបណ្ដែតបណ្ដោយឱ្យពលរដ្ឋទាំងនោះនាំគ្នាឃុបឃិតជាមួយអ្នកមានអំណាចហ៊ានប៉ះពាល់យកដីរដ្ឋទៅដោះដូរដើម្បីតែប្រយោជន៍បន្តិចបន្តួចទៅវិញ៕
ជុំវិញបញ្ហាខាងលើប្រជាពលរដ្ឋនិងអ្នកមានអំណាចឃុបឃិតគ្នាយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយជាថ្នូរនិងថ្នល់បេតុងមួយខ្សែ សូមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានចំណាត់ការយ៉ាងណាចំពោះបុគ្គលដែលរួមគំនិតហ៊ានបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕
ពលរដ្ឋសង្ឃឹមថាលោកអភិបាលខេត្តនិងយកចិត្តទុកដាក់ក្នុងរឿនេះនិងចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងសិក្សាឡើងវិញព្រោះថាដីសាធារណៈរបស់រដ្ឋអាចយកទៅជួលបាន ប៉ុន្តែវាមិនអាចយកទៅលក់ ដោះដូរ ផ្ទេរ ជាកម្មសិទ្ធិឯកជនរបស់ខ្លួនបានទេសូមអភិបាលខេត្តជួយស្រាវជ្រាវរូបបុគ្គលដែលឃុបឃិតរួមគណិតគ្នាដើម្បីមកអនុវត្តច្បាប់ផង។
No comments:
Post a Comment