សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

រណ្តៅដីខ្នាតយក្យមួយកន្លែងនៅចំណុចភូមិកងវ៉ាសង្កាត់កំពង់ស្វាយកំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មដោយមិនទាន់មន្ត្រីជំនាញរ៉ែនិងថាមពលចុះទប់ស្កាត់!!!

ដោយ :www.phally-news.com


ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយថ្ងៃព្រហទី២០.១០.២០២២ អាជីវកម្មរណ្តៅដីខ្នាតយក្យជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅដល់ក្បាលប្រែតហើយនៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងក្រុងសេរីសោភ័ណ្ឌនិងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីរណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញដោយបានលុយដាក់ខោវប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែងនោះទេ។

ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងដោយគេឲ្យតែងតែហៅរណ្តៅ កុង ហុក ដែលមានឈ្មោះដល់ល្បីល្បាញ ក្រុងសេរីសោភ័ណ្ឌ ។

បើតាមការបញ្ជាក់ពីលោក ស្រេង សុផល ទើបមកកាន់តំណែងជាលោកអភិបាលក្រុងសិរីសោភ័ណ្ឌថ្មីៗបានថ្លែងប្រាប់(គេហទំព័រផល្លីញូស៍) យើងតាមរយៈទូរសព្ទអត់ដឹងថាពាក់ព័ន្ធនឹងអាជីវកម្មរដូវដីក្នុងចំណុចឃុំកងវ៉ា សង្កាត់កំពង់ស្វាយ លោកមិនទាន់បានជ្រាបទេព្រោះថាលោកទើបតែមកកាន់តំណែងលោកនឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹង។

ចំណែកឯលោក សុត វឌ្ឍនា  ប្រធានមន្ទីររ៉ែថាមពលខេត្តបន្ទាយមានជ័យអង្គភាពយើងទំនាក់ទំនងសុំការបំភ្លឺមិនបានទេដោយមូលហេតុចុចចូលគ្មានអ្នកទទួល។

ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យគួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមន្ទីរ៉ែនិងថាមពល។

ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង។ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវែងធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ។










No comments