លោកស្រី យិន សុខឿន រស់នៅឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង បានរត់មករកអ្នកសារព័ត៌មាន ស្នើសុំឱ្យជួយផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យដឹងដល់មហាជន និងថ្នាក់ដឹកនាំ ស្វែងរកយុត្តិធម៌ជូនគាត់ ខណៈដែលលោក វ៉ាន់ ឈុនឡន (ហៅពូឈឹម) ម្ចាស់ប្រេនសាច់ក្រក់ល្បីតមាត់គ្នាបានទទួលលុយពីគាត់អស់ ៩ពាន់ដុល្លារ បែរជាមិនបានផ្តល់សាច់ក្រក់ឱ្យ តាមដែលការសន្យា។ នេះបើយោងតាមស្ត្រីដែលជាជនរងគ្រោះថ្លែងប្រាប់សារព័ត៌មានយើងឱ្យបានដឹង។លោកស្រី យិន សុខឿន បានបន្តទៀតថា៖ លោកស្រីបានសូមអង្វរសូមឱ្យលោក វ៉ាន់ ឈុនឡន ហៅពូឈឹម ជួយផ្តល់សាច់ក្រក់ឱ្យគាត់លក់តាមដែលបានសន្យាផង ព្រោះលោកស្រីមិនមានលុយឯណាដើម្បីបង់ធនាគារទេ ព្រោះលោកស្រីបានខ្ទីលុយធនាគារយកមករកស៊ី។ បើទោះបីជាលោកស្រីព្យាយាមអង្វរកយ៉ាងណាក្តី ក៏លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះនៅតែមិនខ្វល់ នៅតែមិនព្រមផ្តល់សាច់ក្រក់ជូនស្រីទៅទឹកលុយដែលបានព្រមព្រៀងគ្នានៅមុខមេធាវីដែល។
លោកស្រី យិន សុខឿន ក៏បានប្រាប់សារព័ត៌មានដែលថា បន្ទាប់ពីលោកស្រីទាមទារសាច់ក្រក់ទៅតាមទឹកលុយដែលបានព្រមព្រៀងគ្នាមិនបាននោះ លោកស្រីក៏បានទាមទារយកជាលុយដើមវិញដើម្បីបញ្ចប់កិច្ចសន្យាព្រមព្រៀង តែលោក វ៉ាន់ ឈុនឡន ហៅពូឈឹម នៅតែមិនព្រមឱ្យដែរ ដោយលោក វ៉ាន់ ឈុនឡន ចេះតែយកលេសថាថ្ងៃនេះថ្ងៃនោះមិនព្រមឈប់ (ពោលគឺ កហុករកលេខដាក់គ្មាន)។
ជុំវិញទៅនឹងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងក៏បានព្យាយាមទាក់ទងទៅកាន់លោក វ៉ាន់ ឈុនឡន ហៅពូឈឹម ដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសារ ប៉ុន្តែលេខទូរស័ព្ទពូឈឹមខលមិនចូលនោះទេ ចូលតែក្រុមហ៊ុននិយាយថាលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចទាក់ទងបានទេ។
លោកស្រី យិន សុខឿន បានស្នើសុំឱ្យសារព័ត៌មានយើងជួយផ្សព្វផ្សាយជុំវិញរឿងរ៉ាវខាងលើរបស់គាត់នេះ ឱ្យបានដឹងដល់មហាជនជាច្រើនទៀតកុំឱ្យទុកចិត្តគេដូចជារូបគាត់ និងបានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ដែលជាស្ត្រីទន់ខ្សោយផង។
គួររំលឹកដែរថា៖ លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារផងដែរ ជុំវិញទៅមុខរបរអាជីវកម្មរកស៊ីរបស់គាត់ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ។ ហើយបុគ្គលពូឈឹម រូបនេះធ្លាប់បានរងការរិះគន់និងគាំទ្រពីសំណាក់មហាជនជាច្រើនស្ទើរតែគ្រប់មជ្ឈដ្ឋានផងដែរ។ ហើយបុគ្គលរូបនេះតែងតែចាត់ទុកខ្លួនឯងជាបុគ្គលជោគជ័យ ប៉ុន្តែអ្វីដែលសារព័ត៌មានយើងទទួលបានហាក់ដូចជាបុគ្គលបោកប្រាស់ទៅវិញនោះទេ។
ជុំវិញទៅនឹងការចុះផ្សាយនូវព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរកចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments:
Post a Comment