សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែអស់ជំនឿទៅលើលោកអភិបាលខណ្ឌសក់ចាន់កញ្ញារិទ្ធទ្ទើបមកកាន់តំណែងថ្មីអសមត្ថភាពមិនហ៊ានបង្ក្រាបល្បែងនៅក្នុងមូលដ្ឋានឡើយ

ដោយ :www.phally-news.com





ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៦.១២.២០២២ កន្លងមកពលរដ្ឋក្នុងមូលដ្ឋានសង្កេតឃើញនិងសសើរថាខណ្ឌពោធិសែនជ័យក្រោមការដឹកនាំរបស់លោក ហែម ដារិទ្ធិ អតីតអភិបាលខណ្ឌចាស់រាល់បទល្មើសល្បែងស៊ីសងក្នុងដ្ឋានរបស់ខ្លួនលោក ហែម ដារិទ្ធិ តែងតែយកចិត្តទុកដាក់និងមមាញឹកក្នុងដឹកនាំកម្លាំងគណៈបញ្ជារការរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងសុីសងក្នុងដែនរបស់ទាន់ពេលវេលានិងរក្សារសន្តិសុខជូនពលរដ្ឋបានជានិច្ច ដោយថាលោក អភិបាលខណ្ឌរូបមានស្នារដៃទើបរដ្ឋាភិបាលបានផ្លាស់ប្តូរមកាន់តំណែងជាអភិបាលមានជ័យវិញ


ចំណែកឯលោក សក់ ចាន់កញ្ញារិទ្ធិ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិសែនជ័យ ពលរដ្ឋសង្កេតឃើញថា៖ល្បែងសុីសងកាន់តែកើនឡើងហើយបទល្មើស ឆក់-ប្លន់មានច្រើនជាហូហែល!!

ហើយលោកអភិបាលខណ្ឌរូបនេះហាក់បីដូចជាមិនសកម្មរឺអសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជារឯកភាពរបស់ខ្លួនចុះពិនិត្យទីតាំងកំពុងបង្កអហានិភ័យនិងកំពុងបង្កភាពអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋានដូចជាទីតាំងល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យមិនថាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍រឺខលទៅ រឺសារព័ត៌មានចុះផ្សាយនោះទេលោក អភិបាលខណ្ឌរូបនេះហាក់បីដូចជាមិនយកចិត្តទុកដាក់បន្តិចសោះជាពិសេសមិនលើកទូរសព្ឌទទួលព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានតើអោយពលរដ្ឋទៅសង្ឃឹមអ្វីទៀតបើមានមន្ត្រីបែបនេះជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន៕

ពលរដ្ឋជាច្រើនក្នុងដ្ឋានមូលដ្ឋានកំពុងអស់ជំនឿរទៅលើលោកអភិបាលខណ្ឌរូបនេះជាបណ្តើរៗហើយតើអោយពលរដ្ឋសង្ឃឹមអ្វីទៀតបើពលរដ្ឋរាយការណ៍រឺក៏ដូចសារព័ត៌មានជាច្រើនចុះផ្សាយពាក់ពន្ធ័ល្បែងសុីសង២ទីតាំងក្នុងភូមិព្រៃទាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បែជាមន្ត្រីក្នុងមូលដ្ឋានសង្ងំស្ងៀមមិនហ៊ានបញ្ចេញសកម្មភាពរបស់ខ្លួនក្នុងនាមជាមន្ត្រីមានអំណាចក្នុងមូលដ្ឋានចុះពិនិត្យជាក់ស្តែងនិងធ្វើបង្ក្រាបទាន់ពេលវេលាដើម្បីសុវត្តិភាពជូនពលរដ្ឋក្នុងដ្ឋានកំពុងដង្ហើយរបស់ថ្នាក់ដឹកនាំរបស់ខ្លួន៕

ជៀសវាងពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿរនិងគ្មានភាពជឿរជាក់មានមន្ទិលសង្ស័យជាខ្លាំងថាទីតាំងបើកលេងល្បែងសុីសងខុសច្បាប់និងកំពុងផ្គើននិងអនុសាសន៍របស់រាជរដ្ឋាភិបាលបើគ្មានការបើកដៃពីសំណាក់មន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាននោះទេទីតាំងល្បែងសុីសង២កន្លែងនេះមិនអាចបើកដំណើរបាននោះឡើយ៕

ចំណែកឯលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យពលរដ្ឋជាច្រើនលេងនិយាយហើយដោយសារមិនយកចិត្តដាក់ទាល់តែបន្តិចសោះ(ពោល)គឺមិនសកម្មក្នុងការដឹកកម្លាំងជំនាញរបស់ខ្លួនរឺប្រហែលអសមត្ថភាពហើយមើលទៅក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប។។

ពលរដ្ឋមានក្តីសង្ឃឹមតែគត់គឺសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម។

ដើម្បីអស់ក្តីរង្វល់និងភាពជឿជាក់របស់ពលរដ្ឋឯកឧត្តមទាំងពីរតែងតែបញ្ជាកម្លាំងជំនាញចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង២កន្លែងនេះឯកឧត្តមទាំងពីរនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់។

No comments