សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ក្រុមថៅកែល្បែង កំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងអនឡាញ តាមឡែបថប ក្នុងស្រុកទ្រាំង សារជាថ្មី!ខណៈអធិការស្រុកទ្រាំង ប្រើសំដីពាលមកកាន់អ្នកសារព័ត៌មាន!!

ដោយ :www.phally-news.com


ខេត្តតេាកែវ ៖ ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តតាកែវវិញ ពិសេសក្នុងស្រុកទ្រាំងតែម្តង គឺ​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន​នៅ​លើ​អាយ​ផេ​ត និង​ឡែ​ប​ថប​តូច​ៗ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ របស់​រាជ​រដ្ឋាភិ​បាល​ដែល​បាន​ដាក់​ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

មិន​បាត់​នោះ​ទេ កំពុង​តែ​រីក​ដដុះដាលខ្លាំងណាស់ក្នុង ស្រុកទ្រាំង ខេត្តតាកែវ នូវ​វង់ល្បែង​ស៊ីសង ដូច​ជា​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​អន​ឡាញ ដែល​ដើម​ឡើយ​ដាក់​បញ្ចាំង​ភ្នាល់​តាម​ទូរទស្សន៍​ធំ​ៗ ខណៈ​ពេល​នេះ​លេច​ចេញ​ល្បែងភ្នាល់​ទាំងនេះ​លើ​អាយ​ផេ​ត និង​ឡែ​ប​ថប​តូច​ៗ​ទៅ​វិញ ។

ជាក់ស្ដែងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានពេញចិត្តមេឌា បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែង ស្រែកហូរកញ្ជ្រៀវ

សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ  ស្ថិតនៅ

ភូមិល្វេ ឃុំប្រាំបីមុំ  និងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។   ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ

មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោកឃុត ភិន បានឆ្លើយតបមកកាន់(អង្គភាពគេហទំព័រផល្លីញូវ) ដោយ មិនពេញចិត្ត នៅពេលដែលអ្នកសារព័ត៌មាន រាយការណ៍ជូន បែរជាលោកឃុត ភិន ប្រាប់ដល់អ្នកសារព័ត៌មានថា សូមចូលមកអធិការស្រុកទាំងអស់គ្នា ដើម្បីចុះពិនិត្យទៅដល់ទីតាំងទាំងនោះ លោកស្ដីឱ្យអ្នកសារព័ត៌មានថា កុំចេះតែនិយាយគ្មានការពិត។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។

ពលរដ្ឋក្នុងស្រុកទ្រាំង ជាពិសេសប្រជាពលរដ្ឋក្នុងឃុំប្រាំបីមុំនិងឃុំអង្គខ្នុរ ស្នើសុំលោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ

សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕ 

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់



No comments