សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងបើកល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}នៅបណ្តោយផ្លូ៤៧៤ទល់មុខការ៉ាស់សាំងptt ពលរដ្ឋស្នើសុំ៖លោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមនថ្មីមានវិធានការទប់ស្កាត់និងបង្ក្រាបផង!!!

ដោយ :www.phally-news.com


ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី០៤.០១.២០២៣ ប្រជាពរដ្ឋជាច្រើនខណ្ឌចំការមនទទូចស្នើសុំសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌចំការមនម្តងហើយម្ដងទៀតដើម្បីចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងបើកណេតចាក់បាល់និងល្បែងផ្សេងៗមួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៧៤ទល់ការ៉ាស់សាំងpttស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ តើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមនថ្មីមានចំណាត់ការយ៉ាងណាដែរឺក៏ទុកបណ្តែតបណ្ដោយអោយឲ្យពលរដ្ឋក្នុងមូលដ្ឋានដែនរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយល្បែង។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយទើបកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក យិន សាន អធិការខណ្ឌចំការមន ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបប៉ុន្មានផង។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យនិងផ្តល់ភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលថ្ងៃនិងពេលយប់។រឺក៏ទុកចិញ្ចឹមឆ្នាំបាយបន្តមិនអាចខ្វះបានទើបគ្មានវិធាការបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីជំនាញមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីបញ្ចេញស្នាដៃនិងស្វាគមន៍មកកាន់តំណែងជាលោកអភិបាលខណ្ឌថ្មីនិងរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ។


No comments