សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋភូមិដូងខ្ពស់ ព្រួយបារម្ភរឿងឈ្មួញកាយប្រឡាយ ខុសពីពួកគាត់ស្នើរសុំខណៈអភិបាលស្រុកព្រៃកប្បាសកម្សោយក្នុងការដឹកនាំ!!!

ដោយ :www.phally-news.com


ខេត្តតាកែវ៖ ពលរដ្ឋក្នុងឃុំបានកាមស្រុកព្រៃកប្បាសខេត្តតាកែវសម្ដែងការព្រួយបារម្មយ៉ាងខ្លាំងចំពោះក្រុមឈ្មួយយកគ្រឿងចក្រស្ដារប្រឡាយខុសពីពួកគាត់ស្នើសុំ ពលរដ្ឋបានលើកឡើងថាពួកគាត់ស្នើសុំស្ដារប្រឡាយតាមរយៈលោកមេភូមិមេឃុំដោយស្តារប្រឡាយត្រឹមជ្រៅ១ម៉ែត្រកន្លះទេតែបែជាក្រុមឈ្មួញកាយជម្រៅលើសការស្នើសុំដើម្បីយកអាចម៏លក់។


ពលរដ្ឋបានបន្តទៀតថា ពួកគាត់លែងហ៊ានធ្វើដំណើរតាមខ្នងប្រឡាយក្នុងភូមិដូងខ្ពស់ទៀតហើយ ព្រោះក្លាចមានគ្រោះថ្នាក់ដោយសារប្រឡាយនេះជ្រៅចោទ គ្មានស្ដង់ដាបច្ចេកទេស ពីមន្រ្តីជំនាញនោះទេ ចំណែកលោកចៅហ្វាយស្រុកក៏មិនដែលចុះមកដល់ទីតាំងស្ដារប្រឡាយនេះដែរ។ ពួកគាត់លើកឡើងទៀតថាចាំមើលនៅ រដូវវស្សាភ្លៀងធ្លាក់មកប្រឡាយចោទទ្រេងនេះនិងបាក់ដី បាក់ផ្លូវ ហើយនិងមានក្មេងជាច្រើនបើមិនប្រយត្ន័និងធ្លាក់ទឹក។

ពាក់ពន្ធ័ករណីខាងលើលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសបានអោយដឹងថា លោកពិតជាបានឃើញពាក្យសុំពីពលរដ្ឋសុំស្ដារប្រឡាយ នៅចំនុចខាងលើពិតមែន គឺសុំស្ដារជម្រៅត្រឹមតែ១ម៉ែត្រកន្លះនោះទេ ហើយក៏បានអនុញ្ញាតិអោយនិងបានប្រាប់ទៅខាងបច្ចេកទេស អោយតាមដានមើលបន្ថែមទៀត ជាពិសេសលោកមេឃុំបានកាម ត្រូវត្រួតពិត្យយ៉ាងយកចិត្តទុកដាក់ និងរាយការណ៍មកសាលាស្រុកវិញ បើក្រុមឈ្មួញមិនអនុវត្តតាមការស្នើសុំរបស់ពលរដ្ឋ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយបណ្តាាញគេហទំព័រ (ផល្លីញូវ) ដឹងថា តាមពិតថៅកែគ្រឿងចក្រគេកាយតាមការស្នើរសុំ តែមកពីលោក នៅ រ៉ន មន្រ្តីធនធានទឹកស្រុកព្រៃកប្បាស អ្នកបញ្ជាអោយថៅកែគ្រឿងចក្រ កាយអោយជ្រៅជាងការស្នើសុំរបស់ពួកគាត់ ដើម្បីបានអាចម៏ដីលក់ច្រើនហើយបានលុយយកទៅចែកមេៗនៅសាលាស្រុក។

ពលរដ្ឋនាំគ្នាសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវមេត្តាតាមដានការងាររបស់លោកឌឹម គឺមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសផង ចំពោះរឿងអនុញ្ញាតិអោយឈ្មួញកាយប្រឡាយ១ម៉ែត្រកន្លះ តែដល់ក្រុមឈ្មួយកាយលើសរអៀសខ្លូនមិនព្រមចុះមកត្រួតពិនិត្យ តើដឹកនាំបម្រើរាស្រ្តរបៀបមិចនិង។


No comments