សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងលួចលាក់បើកលេង{បៀរ-អាប៉ោង}មួយកន្លែងបង្កប់ក្នុងការ៉ាស់លក់ឡាន សូមអាជ្ញាធរខណ្ឌដូនពេញចាប់មន្ត្រីជំនាញចុះពិនិត្យបង្ក្រាបផង!!!

ដោយ :www.phally-news.com



ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៨.០២.២០២៣ ទីតាំងលួចលាក់បើកលេង បៀរ-អាប៉ោង ដ៏ធំមួយកន្លែងបង្កប់ក្នុងក្នុងការ៉ាស់លក់ឡានមួយកន្លែងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបផង។

តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន(ប្រាប់គេហទំព័រផល្លីញូវ)ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែង{បៀរ-អាប៉ោង}មួយកន្លែងបង្កប់ក្នុងការ៉ាស់លក់ឡានកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ បែរជាមិនរំខានទៅដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌឬក្រុងភ្នំពេញទេព្រោះទីតាំងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃតែម្ដង។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ទៀ ចាន់សារ អធិការខណ្ឌដូនពេញ ជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌដូនពេញនិងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ពលរដ្ឋសង្ឃឹមថាលោក ជា ខេមា អភិបាលខណ្ឌដូនពេញនិងពង្រឹងសមត្ថភាពគណៈបញ្ជាការឯកភាពរបស់ខ្លួនដើម្បីទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។




No comments