សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ក្រុមថៅកែល្បែង កំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងអនឡាញ តាមឡែបថប និងតាមទូរស័ព្ទដៃ ក្នុងស្រុកក្រគរ សារជាថ្មី!ខណៈលោក មោកភិរម្យ អធិការស្រុកក្រគរគ្មានវិធានការបង្ក្រាប !!!

ដោយ :www.phally-news.com


ខេត្តពោធិ៍សាត់ ៖ ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តពោធិ៍សាត់ឯណេះវិញ។ ពិសេសក្នុងស្រុកក្រគរតែម្តង គឺ​កំពុង​ដំណើរការ​បើកលេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន​នៅ​លើ​អាយ​ផេ​ត និង​ឡែ​ប​ថប​តូច​ៗ និងតាមទីរស័ព្ទដៃ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ របស់​រាជ​រដ្ឋាភិ​បាល​ដែល​បាន​ដាក់​ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិន​បាត់​នោះ​ទេ កំពុង​តែ​ររីកដុះដាលខ្លាំងណាស់ក្នុង ស្រុកក្រគរខេត្តពោធិ៍សាត់ នូវ​វង់ល្បែង​ស៊ីសង ដូច​ជា​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​អន​ឡាញ ដែល​ដើម​ឡើយ​ដាក់​បញ្ចាំង​ភ្នាល់​តាម​ទូរទស្សន៍​ធំ​ៗ ខណៈ​ពេល​នេះ​លេច​ចេញ​ល្បែងភ្នាល់​ទាំងនេះ​លើ​អាយ​ផេ​ត និង​ឡែ​ប​ថប​តូច​ៗ​ និងតាមទូរស័ព្ទដៃទៅ​វិញ ។
តាមប្រភពច្បាស់ការ ដែលបណ្ដាញ(គេហទំព័រផល្លីញូវ)ទើបទទួលបាន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងា(គេហទំព័រផល្លីញូវ)បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូគ្មានយីហ៊ោ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ  ស្ថិតនៅ
ភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារឃុំជាច្រើនក្នុងស្រុកក្រគរ។   ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
ចំពោះករណីល្បែងស៊ីសងខាងលើនេះ បណ្ដាញ(គេហទំព័រផល្លីញូវ) មិនអាចសុំការបំភ្លឺពីលោក មោក ភារម្យ អធិការស្រុកក្រគរ បាននៅឡើយទេ ដោយទូរសព្ទចូលជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាម ក៏មិនឃើញចូលមើល។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។

ពលរដ្ឋក្នុងស្រុកក្រគរ ស្នើសុំ លោក ស ថេង ស្នងការខេត្តពោធិ៍សាត់សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕




No comments