សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អ្នកមានលុយមានអំណាចរំលោភយកដីច្រាំងទន្លេកោះដាច់យ៉ាងអាណាធិបតេយ្យនៅខណ្ឌជ្រោយចង្វា ថ្ងៃអាទិត្យ, 19 ខែមីនា 2023

ដោយ :www.phally-news.com


ភ្នំពេញ៖ ច្រាំងទន្លេសាប និងទន្លេងមេគង្គ នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារដែលដីតំបន់នោះកំពុងត្រូវប៉ាន់ឡើងកប់ពពកជាហេតុធ្វើឱ្យ ត្រូវបានក្រុមហ៊ុន និងអ្នកមានលុយ មានអំណាចមិនចេះឆ្អែតឆ្អន់ចង់បាននាំគ្នាបុកគ្រឹះ ធ្វើរបង រំលោភយកជាកម្មសិទ្ធិបណ្តើរហើយ ពុំត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វា ក៏ដូចសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់ទប់ស្កាត់នោះទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថាជាការឃុបឃិតគ្នាទើបអាចធ្វើបាន ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបានឱ្យដឹងថា មានករណីអ្នកមានលុយមានអំណាច កំពុងប្រើគ្រឿងចក្រ ឈូសឆាយនិងចាក់ដីរំលោភច្រាំងទន្លេមេគង្គ ក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ដែលអ្នកណាៗក៏មើលឃើញដែរ បើសិនគេធ្វើដំណើរតាមផ្លូវជាតិលេខ៦A ឆ្លងដ ព្រែកលាប កោះដាច់និងកោះកញ្ញាតី មកដល់កំពង់ដ កោះដាច់ និងឆ្លងស្ពានទៅកោះឧកញ៉ាតី ។ ក្រៅពីនោះ ក៏មានសំណង់របងជាច្រើនទៀតកំពុងតែសង់រំលោភយកច្រាំងទន្លេសាបហើយ សំណង់ទាំងនោះ បានសាងសង់រួចរាល់ហើយ និងខ្លះទៀតកំពុងតែសាងសង់។

តាមប្រភពទទួលព័ត៌មានបានលួចខ្សឹបទៀតថា គ្មានមន្ត្រីក្នុងខណ្ឌជ្រោយចង្វារណាម្នាក់ហ៊ានចេញមុខ ទប់ស្កាត់ ណែនាំចំពោះបុគ្គល មានលុយ មានអំណាច ដែលបានរំលោភយកដីច្រាំងទន្លេមេគង្គនេះទេ ។

សកម្មភាពឈ្លានពានច្រាំងទន្លេនេះត្រូវបានគេនិយាយថាដូចមិនស្តាប់ការសុំរបស់លោកលឹម គៀនហោ រដ្ឋមន្ត្រី ធនធានទឹក ដែលចេញលិខិតសុំឲ្យអាជ្ញាធរខេត្តរាជធានីជួយទប់ស្កាត់ផង

ចំពោះករណីនេះ បណ្ដាញសារព័ត៌មានយើង មិនអាចសុំការបកស្រាយ ពីលោកលឹម សុភា អភិបាលខណ្ឌជ្រោយចង្វារបាននៅឡើយទេ ដោយទំនាក់ទំនងតាមទូរសព្ទ លោកឆ្លើយថាកំពុងជាប់ប្រជុំ។

ពាក់ពន្ធ័នឹងបញ្ហានេះត្រូវបានមជ្ឈដ្ឋានមហាជនបាន សង្ស័យថាសុទ្ធតែជាការត្រូវរ៉ូវគ្នាទើបអាចធ្វើបាន បើមិនដូចច្នេះទេសូម្បីតែប្រជាពលរដ្ឋធ្វើរបងតូចតាចនៅលើដីស្របច្បាប់របស់ខ្លួនក៏មិនបានដែរ អាជ្ញាធរមកដល់ភ្លាម៕

បណ្ដាញសារព័ត៌មានយើងរង់ចាំការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងករណីនេះ គ្រប់ភាគីដែលពាក់ព័ន្ធ តាមច្បាប់របបសារព័ត៌មាន។


No comments