ពលរដ្ឋស្វាគមន៍ស្នាដៃថ្មីរបស់លោកអភិបាលស្រុកព្រៃកប្បាសទាំងហួសចិត្តរឿងអោយថៅកែដីឡូលុបប្រឡាយដាក់លូ!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ពលរដ្ឋស្វាគមន៍ស្នាដៃថ្មីរបស់លោកអភិបាលស្រុកព្រៃកប្បាសទាំងហួសចិត្តរឿងអោយថៅកែដីឡូលុបប្រឡាយដាក់លូ!!!


ខេត្តតាកែវ៖ ពលរដ្ឋក្នុងស្រុកព្រៃកប្បាសរួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់ថា លោកឌឹម គឹមសាន្តអភិបាលស្រុកព្រៃកប្បាសថ្មី បានបញ្ចេញស្នាដៃមួយដ៏ហួសហេតុ រឿងអោយថៅកែដីឡូ លុបប្រឡាយដាក់លូប៉ុនបាតដៃ ក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពពីពលរដ្ឋបានអោយបណ្ដាញសារព័ត៌មានយើងដឹងទៀតថា អភិបាលស្រុកព្រៃកប្បាស ច្រើនជំនាន់មកហើយបានទប់ស្កាត់ ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះព្រោះប្រឡាយមេមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការំដោះទឹក ឬស្តុបទឹកទុកអោយពលរដ្ឋប្រើប្រាស់។

បើយោងតាមប្រភពព័ត៍មាន ពីមន្ត្រីសាលាស្រុកព្រៃកប្បាស សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថាថៅកែដីឡូត៍ ខាងលើកំពុងបំផ្លាញហេឋារចនាសម្ព័ន្ធរបស់ស្រុក ព្រោះប្រឡាយមេមួយនេះមានទទឹង២៥ម៉ែត្រ នេះមិនទាន់បូកចំប្រឡាយផងហើយប្រឡាយនេះ ត្រូវធ្វើផ្លូវអមសងខាង បង្ហូរទឹកទៅដល់បឹងកំពង់ចកដែលមានប្រវែងជា៣គីឡូម៉ែត្រ។

ប្រភពដដែលបានអោយដឹងទៀតថា ថៅកែដីឡូត៍ខាងលើធ្លាប់សុំច្បាប់ដាក់លូលុបប្រឡាយនេះ ជាច្រើនដងមកហើយ តែអភិបាលស្រុកចាស់ពីមុន មិនអនុញ្ញាតិដាច់ខាតតែមកដល់លោកឌឹម គឹមសាន្ត អភិបាលស្រុកថ្មី បែរជាត្រូវរ៉ូវគ្នាជាមួយថៅកែដីឡូត៍ អនុញ្ញាតិអោយចាក់ដីលុបធ្វើអោយផ្អើលទាំងពលរដ្ឋនិងមន្ត្រីគ្រាក់ៗក្នុងស្រុកតែម្តង។

តាមប្រភពខ្សឹបខ្សាវច្បាស់ការណ៍ ចេញពីមន្ត្រីស្រុកថារឿងនេះលឺថាថៅកែដីឡូត៍ ចាយលុយខ្ទង់មុឺនដុល្លារ តែមិនដឹងថាចាយជាមួយលោកមេឃុំ ឬក៍លោកអភិបាលស្រុកនោះទេ។

ជុំវិញករណីខាងលើ លោកឌឹមគឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតិច្បាប់អោយថៅកែដីឡូត៍ ចាក់លុបប្រឡាយដាក់លូនៅចំនុចខាងលើមែនដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។លោកបានបញ្ជាក់ទៀតថាបើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។

ពលរដ្ឋស្នើរអោយលោកអភិបាលស្រុកព្រៃកប្បាសកាយដីនិងលូរបស់ថៅកែដីឡូត៍ នេះចោលវិញព្រោះប្រឡាយរំដោះទឹកនេះជាប្រឡាយប្រវត្តិសាស្ត្រ និងជាប្រឡាយកំពុងទូកពីសង្គមចាស់៕



No comments:

Post a Comment

Pages