លោក ហែម ដារិទ្ធ នាំយកអំណោយកាកបាទក្រហមកម្ពុជាចុះចែកជូនបងប្អូនដែលរងគ្រោះអគ្គីភ័យឆាប់ឆេះផ្ទះសម្បែង១៤ គ្រួសារ!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

លោក ហែម ដារិទ្ធ នាំយកអំណោយកាកបាទក្រហមកម្ពុជាចុះចែកជូនបងប្អូនដែលរងគ្រោះអគ្គីភ័យឆាប់ឆេះផ្ទះសម្បែង១៤ គ្រួសារ!!!


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យនាំយកអំណោយកាកបាទក្រហមកម្ពុជាចុះចែកជូនប្រជាពលរដ្ឋចំនួន១៤គ្រួសារដោយរងគ្រោះអគ្គីភ័យឆាបឆេះផ្ទះស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលរងនិងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យគណៈបញ្ជាការឯកភាពនិងរដ្ឋបាកចៅសង្កាត់។


អំណោយកាកបាទក្រហមកម្ពុជាក្នុងមួយគ្រួសាររួមមាន៖
-១.អង្ក(បាវ)
-២.មី(១កេះ)
និងសំភារៈប្រើប្រាស់ក្នុងមួយកញ្ចប់រួមមាន៖
-ឆ្នាំងសម្ល-១
-កុំសៀវ   -១
-ខ្ទះ-១
-ទឹកត្រី+ទឹកសុីអីវ
-ស្ករស -២កញ្ចប់
-ទឹកដោះគោ-២កំពុង
ចានដែកធំ-១និងថវិការ១០មុឺនរៀលនិងអំណោយដែលបានចូលរួមពីព្រះសង្ឃរួមមាន៖
-១/មី-១កេះ
-២/សម្ភារៈប្រើប្រាស់មួយកញ្ចប់និងថវិការ២ម៉ឺនរៀល។

ក្នុងឱកាសដែរលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យបានអំពាវនាវបងប្អូនប្រជាពលរដ្ឋមានការបង្កើនការប្រុងប្រយ័ត្នពោះរដូវការនេះគឺជារដូវការខែប្រាំងងាយនឹងមានការឆាបឆេះសូមបងប្អូនទៅណាមកណាមុននឹងចេញពីផ្ទះសូមពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចាកចេញចៀសវាងមានគ្រោះអគ្គីភ័យឆាបឆេះដោយយថាហេតុ!!

ជាចុងក្រោយលោកអភិបាលខណ្ឌបានពាំនាំប្រសាសន៍ដល់ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីចូលរួមរំលែកទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ១៤គ្រួសារក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះធ្វើឱ្យខូចខាតផ្ទះសម្បែងទាំងស្រុងនិងជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋមានសុខភាពល្អរឹងមាំនិងខិតខំប្រឹងប្រែងតស៊ូដើម្បីបន្តជីវិតទៅមុខទៀត។

No comments:

Post a Comment

Pages