សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី៥.០៣.២០២៣ ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងលក់ដូរគ្មានយីហោស្ថិតនៅភូមិអូអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បាស់អំពៅ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅ ចុះពិនិត្យផង។

ដោយ :www.phally-news.com


ភ្នំពេញ៖ផ្សាយចេញថ្ងៃទី៥.០៣.២០២៣ ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងលក់ដូរគ្មានយីហោស្ថិតនៅភូមិអូអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បាស់អំពៅ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅ ចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព(គេហទំព័រផល្លីញូវ)ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងលក់ដូរដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅ ឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ម៉ៅ សឿត អធិការខណ្ឌច្បាស់អំពៅជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅ និងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ជាពិសេសពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមមានវិធានការចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងលួចលាក់លេងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។




No comments