សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋថា៖ក្រុមឈ្មួញរបស់លោកស៊្រាងផេងកំពុងជីកអាចម៍ដីបឹងចានន់យកទៅលក់យ៉ាងរលួនសង្ស័យអាជ្ញាធរស្រុកបើកភ្លើងខៀវ?

ដោយ :www.phally-news.com


ខេត្ដកណ្តាល៖ ដីបឹងចានន់ជាសម្បតិ្ដរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ត្រូវបានក្រុមឈ្មួញកាយយកអាចម៍ដីយកទៅលក់យ៉ាងអាណាធិបតេយ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ ក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះថាលោកថេង។

ទីតាំងដែលក្រុមឈ្មួញកាយអាចម៍ដីបឹងចានន់នោះស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពលរដ្ឋបានឲ្យបណ្ដាញសារព័ត៌មានយើងដឹងថា៖ ក្រុមឈ្មួញដែលកាយយកអាចម៍ដីបឹងយកទៅលក់យកតែផលប្រយោជន៍រៀងៗខ្លួន។
ចំពោះអាជ្ញាធរពាក់ពន្ធ័វិញមិនដែលឃើញចុះមកត្រួតពិនិត្យទេ ។
ពលរដ្ឋដាក់ការសង្ស័យថាទំនងមានការបើកភ្លើងខៀវពីអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកខ្សាច់កណ្តាល ហើយមើលទៅ?បានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញកាយយកអាចម៍ដីបឹងយកទៅលក់យ៉ាងរលួនបែបនេះដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទៅវិញ។
ពលរដ្ឋបានបន្ដថា ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត  ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវនិងខូចខាតផ្លូវយ៉ាងខ្លាំង និងបង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។

ជុំវិញករណីខាងលើនេះម្ចាស់គ្រឿងចក្រឈ្មោះស្រ៊ាង ផេង បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា ថាការកាយអាចម៍ដីបឹងគឺលោកមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយទទួលស្គាល់ពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល។

ចំណែកឯលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលបានប្រាប់មកបណ្ដាញសារព័ត៌មានយើងថា <<ខ្ញុំនឹងចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើល>> និងសុំឲ្យអ្នកសារព័ត៌មានផ្ដល់ទីតាំងឲ្យផង ព្រោះលោកមិនដឹងក្រុមខាងណាជាអ្នកដាក់គ្រឿងចក្រចូលកាយដីបឹងចានន់នោះទេ។
ពាក់ព័ន្ធនឹងករណីនេះ លោកហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ចស្រុកខ្សាច់កណ្ដាល បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងថា លោកមិនបានឲ្យក្រុមឈ្មួញកាយអាចម៍ដីបឹងចានន់នោះទេ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មេត្ដាចុះត្រួតពិនិត្យ និងមានចំណាត់ទៅលើក្រុមឈ្មួញទាំងនេះផងព្រោះបឹងគឺជាសម្បត្ដិរដ្ឋមិនមែនជាកម្មសិទ្ធរបស់ក្រុមឈ្មួញទាំងអស់នោះឡើយគឺបំរើផលប្រយោជន៍រួម៕


No comments