- គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking


ខេត្តកំពង់ធំ: ទីតាំងល្បែងមាន់ជល់អនឡាញ និងឡូតូបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កើតមានស្ទើរតែគ្រប់ហាងកាហ្វេឡើងវិញហើយ នៅក្នុងស្រុកសន្ទុក ជាពិសេស ទីតាំង០១កន្លែង ស្ថិតនៅក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ។

បើតាមសេចក្តីរាយការណ៍ ដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាន បានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាលស្រុក ក៏ដូចជាអធិការស្រុកសន្ទុក គេទុកតាមរបៀប ត្រីចង្វាចិញ្ចឹមត្រីឆ្តោ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ
<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើ លោកម៉ៅ ចាន់ធី  អធិការស្រុកសន្ទុក បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេទៀតថា លោកនឹងអោយកម្លាំងប៉ុស្តិ៍ចុះទៅមើល
អោយច្បាស់ ថាពិតជាមានលេងពិតមែនឬអត់៕

ទំនាក់ទំនងព័ត៌មាន 095441817

No comments:

Post a Comment

Pages