សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

ដោយ :www.phally-news.com














នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ១១នាក់ ចូលជួបសម្តែងការគួរសម និង ជូនពរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីនឹករឭកនិងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ទាំង១១នាក់ ព្រោះតែឯកឧត្តម ធ្លាប់មានមនោសញ្ចេតនាដិតដាមយ៉ាងជ្រាលជ្រៅចំពោះអ្នកខេត្តបន្ទាយមានជ័យ និងធ្លាប់មានអនុស្សាវរីយ៍រួមសុខទុក្ខជាមួយគ្នាជាច្រើន កាលឯកឧត្តមនៅជាមេបញ្ជាការអាវុធហត្ថក្នុងខេត្តមួយនេះ។ ក្រោយបញ្ចប់ការសំណេះសំណាលនិងជូនពររួច  ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមទាំងគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ទាំង១១នាក់ បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងស្និទ្ធស្នាលបំផុត៕

No comments